បរទេស៖ Sir Alex Ferguson បានផ្តល់បទសម្ភាសន៏នៅឯមហោ​ស្រព​ភាពយន្ត Glasgow (GFF) ថារូបលោកធ្លាប់មាន ការព្រួយ​បារម្ភជាខ្លាំងដោយ មិនអាចសូម្បីបញ្ចេញសម្លេងនិងបាត់​បង់​ការ​ចង​ចាំ​ ក្រោយទទួលរងការវះកាត់នូវជំងឺដាច់សរសៃ​ឈាមខួរក្បាលកាលពីឆ្នាំ២០១៨​កន្លងទៅហើយកូនបុរសរ​បស់លោ​កគឺ Jason ជាអ្នកដឹកនាំការងារនេះ។

Sir Alex Ferguson: Former Man Utd manager discusses brain haemorrhage in  new film - BBC Sport

អតីតអ្នក​ចាត់ការ​ទូទៅ​ក្រុមបិសាច​ក្រហម​ដែលបានជួយក្លឹប លើកពានPremier League ១៣ដង​បាន​និយាយថា៖ «ខ្ញុំមិនអាច​និយាយបានទេ​វាពិតជារឿងគួរ​អោយ​ខ្លាចណាស់។ ខ្ញុំត្រូវធ្វើការហ្វឹកហាត់ និង ព្យាបាល​ដោយ​លំហាត់ប្រាណក្រោយការណែនាំ​ និងយកចិត្តទូកដាក់សំណាក់​ក្រុមគ្រូពេទ្យទីបំផុតខ្ញុំអាចលឺ និងនិយាយបាន​បន្ទាប់​ពីរយៈពេល១០ ថ្ងៃ»។ បន្ទាប់ពីទស្សនាខ្សែភាពយន្តឯកសារដែលរៀបរាប់ពីការដឹកនាំក្លឹបឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ពីរដង​ដោយបានចាក់បញ្ចាំងនៅឯសាលមហោស្រពទីក្រុង Glasgow ប្រទេសស្កុតឡេនដ៏កាលពីថ្ងៃសៅរ៍ Sir Alex បានផ្តល់ បទសម្ភាន៏ប្រាប់ Q& A ថាក្រោយពីទស្សនារូបលោកទទួលស្គាល់ថាបានបាត់បង់ការចងចាំ។ ប៉ុន្តែបន្ទាប់ពីទស្សនាខ្សែ​ភាពយន្តនេះវាបានរំលឹករូបលោកឡើងវិញដោយរៀបរាប់ពីហេតុការណ៏សំខាន់ៗបំផុតនៃជីវិតរបស់គាត់ទាំងនៅក្នុងនិងក្រៅបាល់ទាត់។

Sir Alex Ferguson feared losing memory, speech after brain haemorrhage :  The standard Sports

កំពូលគ្រូបង្វឹករូបនេះក្រោយជួយ Man Utd ឈ្នះពានសរុប៣៨ បានសម្រចចិត្តចូល និវត្តន៍កាលពីឆ្នាំ ២០១៣ ក្រោយពី ដឹកនាំក្រុម២៦ ឆ្នាំហើយរូបលោកក៏ធ្លាប់មានបទពិសោធន៏ដឹកនាំក្លឹប East Stirlingshire, St Mirren, Aberdeen និងក្រុមជម្រើសជាតិស្កុតឡេនផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole