បរទេស៖  ក្រុម AC Milan បានបន្តកាត់បន្ថយគម្លាតពីក្រុមនាំមុខកំពូលតារាងអ៊ីតាលី Inter Milan ក្រោយផ្តួលម្ចាស់ផ្ទះ Verona ២ទល់និង០កាលពីយប់ថ្ងៃអាទិត្យសម្រាប់ការប្រកួតសប្តាហ៏ទី ២៦របស់ពួកគេ។ បើទោះបីអវត្តមានខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic ប៉ុន្តែជាការវិលត្រឡប់មកវិញដោយការបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុមភ្ញៀវ AC Milan នៅតែបន្តក្តីសង្ឃឹមដើម្បីប្រជែងពានក្រោយខកខានចាប់តាំងពីឆ្នាំ២០១១មកម្លេះ ពោលគឺ១ទសវត្សមកហើយ។

Serie A: AC Milan win in Verona and remain in the title race – Kenyan News

២គ្រាប់របស់ AC Milan រកបានដោយការទាត់បាល់ពិន័យ Free-kick ដ៏អស្ចារ្យរបស់ខ្សែបម្រើសញ្ជាតិបូស្នី Rade Krunic មុនពេលខ្សែការពារស្តាំសញ្ជាតិព័រទុយហ្គាល់ Diogo Dalot ដែលខ្ចីជើងពី Manchester United បានរកគ្រាប់បាល់ទី២ ដ៏ល្អបំផុតក្រោយចាប់ផ្តើមការប្រកួតតង់ទី២។ លទ្ធផលនេះធ្វើឱ្យក្រុមរបស់លោក Stefano Pioli មាន៥៦ពិន្ទុ​និង​មាន​គម្លាតត្រឹមតែ ៣ ពិន្ទុ​តាមពីក្រោយក្រុមកំពូលតារាងទីក្រុង Inter Milan ។

AC Milan beat Verona to close gap on Inter ahead of United trip | theScore.com

ផ្ទុយទៅវិញក្រុម Inter Milan  របស់លោក Antonio Conte និងមានឪកាសបង្កើនគម្លាត ៦ ពិន្ទុនៅកំពូលតារាងប្រសិន​បើពួក​គេផ្តួល Atalanta នៅថ្ងៃច័ន្ទនេះបាន៕

ប្រភពព័ត៍មាន៖ BBC