បរទេស៖ Jurgen Klopp បានទទួលស្គាល់ថារូបលោកកំពុងជួបប្រទះនូវស្ថានភាពធ្លាក់ចុះខ្លាំងបំផុតមួយក្នុងអាជីព​ជាអ្នកដឹកនាំក្លឹបរយៈពេល ២០ ឆ្នាំបន្ទាប់ពីក្រុមម្ចាស់ជើងឯកអង់គ្លេស Liverpool បន្តចាញ់គូបដិបក្សជាលើកទី៦ជាប់ៗគ្នា​នៅក្នុងទឹកដី Anfield របស់ខ្លួនឯងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។

Jurgen Klopp looking forward to three-week break to prompt Liverpool "reset" - Liverpool FC - This Is Anfield

ក្រុមចំណាត់ថ្នាក់ទី១៨បាតតារាង Fulham បានក្លាយជាក្រុមចុងក្រោយដែលបានផ្តួល ហង្សក្រហម​នៅកីឡ​ដ្ឋាន Anfield ជាមួយនិងលទ្ធផល១ទល់និង០ស៊ុតបញ្ចូលទីដោយកីឡាករ Mario Lemina សញ្ជាតិហ្គាបុង​ដែល​​ខ្ចីជើងពីក្រុម Southampton។

Jurgen Klopp searching for win to help Liverpool rebuild shattered confidence | Southend Standard

Liverpool ដែលឈ្នះជើងឯក Premier League ដោយមានលំដាប់ពិន្ទុ ១៨ ពិន្ទុដាច់កាលពីរដូវកាលមុន​មិន​ដែល​មានប្រវត្តិចាញ់ក្នុងទឹកដីដល់ទៅ ៦៨ លើក មុនពេលចាប់ផ្តើមរដូវកាលការពារតំណែងជើង​ឯកដ៏​អាប់​អួរ​នៅរដូវកាលនេះ។ ក៏ព្រោះតែរដូវកាលនេះគឺខុសគ្នាទាំងស្រុងពោលគឺពួកគេទទួលបានត្រឹមតែ ៤៣ ពិន្ទុពី ២៨ ប្រកួតប៉ុណ្ណោះមានន័យថា Liverpool ឃ្លាតកាន់តែឆ្ងាយពីឪកាសប្រជែងតំណែង Top 4 ដើម្បីមានកៅអី​ទៅលេង​នៅ   ពា​ន​​រង្វាន់ទ្វីបអឺរ៉ុប (Champion League) នារដូវកាលក្រោយផងដែរ៕

ប្រភពព័ត៍មាន៖ BBC