បរទេស៖ Gareth Bale និង Harry Kane បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អម្នាក់២គ្រាប់ដើម្បីជួយអោយក្រុមម្ចាស់ផ្ទះក្រុម មាន់​ខ្នាយមាស  Tottenham ទទួលបានជ័យជម្នះ ជាលើកទី ៣ ជាប់ៗគ្នានៅក្របខណ្ឌ Premier League​ក្រោយ​​ផ្តួល​ក្រុម​ភ្ញៀវស្ទាំងខៀវ Crystal Palace ក្នុងលទ្ធផល៤ទល់និង១ ។

Tottenham Hotspur vs. Crystal Palace 2021: Premier League match time, TV channels, how to watch - Cartilage Free Captain

ខ្សែប្រយុទ្ធខ្ចីជើងពី Real Madrid កីឡាករអន្តរជាតិវេល Bale រកបានគ្រាប់បាល់យ៉ាងល្អ ដោយការ  បញ្ចូន​បាល់របស់ Harry Kane បន្ទាប់ពីការប្រជែងបាល់និងបញ្ជូនរបស់Lucas Moura។ ទោះយ៉ាងណាកីឡាករអន្តរ​ជាតិ​បែលហ្សិក Christian Benteke មានឪកាសវាយបកតាមស្មើដោយការតែតបញ្ជូលទី​ក្រោយ​ការបញ្ជូន​បាល់​របស់ Luka Milivojevic មុនបញ្ចប់ការប្រកួតតង់ទី១ ។ចូលដង់តង់ទី២ Bale បន្តរកគ្រាប់បាល់បាន​ជាលើក​ទី២​ក្រោយការបញ្ជូនរបស់Kane មុនពេលKaneខ្លួនឯង បញ្ចេញទេពកោសល្យរកបាន២គ្រាប់ដោយកា​របញ្ជូន​បាល់​របស់ Doherty និង Heung Ming-Son។

លទ្ធផលសប្តាហ៏ទី២៧នេះបានជួយឱ្យ Tottenham ឡើងមកឈរនៅលេខរៀងទី ៦ ក្នុងតារាងហើយពេលនេះ​ពួកគេ​មានតែ ២ ពិន្ទុប៉ុណ្ណោះពីចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤ រីឯCrystal Palace ស្ថិតនៅលេខរៀងទី ១៣៕

ប្រភពព័ត៍មាន៖ Sportsmole