បរទេស៖ លោក Thomas  Tuchel  នៅតែបន្តទទួលលទ្ធផលផ្លែផ្កាជាវិជ្ជមានសម្រាប់ការចាប់ផ្តើមអាជីពជាមួយក្រុមតោខៀវ Chelsea ក្រោយពីផ្តួលក្រុមភ្ញៀវ Everton ក្នុងលទ្ធផល២ទល់និង០កាលពីយប់ថ្ងៃច័ន្ទ។ អ្នកចាំទី Edouard Mendy ជាតួអង្គសំខាន់បំផុតក្នុងការប្រកួ​តទោះបីជាមានការស៊ុតចំគោលដៅបាន១គ្រាប់ក្តី មាន​​​ន័យថា Chelsea ទើបតែរបូតគ្រាប់បាល់២ គ្រាប់ប៉ុណ្ណោះក្នុង ១១ ប្រកួត​ចាប់តាំងពីអតីតគ្រូបង្វឹក ​PSG  ចូលមកដឹកនាំក្រុម។

Thomas Tuchel explains why Chelsea's clash with Everton will get him out of  bed early - football.london

ជ័យជំនះសប្តាហ៏ទី២៨នេះ នាំ​អោយ Chelsea មិនទាន់ស្គាល់ចាញ់សោះក្នុង ១១ ប្រកួតក្រោមការដឹកនាំរបស់គ្រូបង្វឹក​អាឡឺម៉ង់និងបង្កើត​កំនត់ត្រាពិសេស​ ដំបូង​គេក្នុងប្រវត្តិសាស្ត្រ Premier League ដែលមិនរបូតគ្រាប់បាល់បញ្ចូលទី​សោះ (Cleansheet) ចំនួន ៥ លើក​ជាប់ៗគ្នា​លើក​ដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០១៥មក។

Thomas Tuchel insists Chelsea still have 'a long way to go' after beating  Newcastle to return to top four | The National

ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតជាមួយក្រុម Leeds United នៅចុងសប្តាហ៍មុនពេលការប្រកួតជើងទី ២ នៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Atletico Madrid នៅសប្តាហ៍ក្រោយ បន្ទាប់ពីនាំមុខ១-០ជើងទី១ ៕

 

ប្រភពព័ត៍មាន៖ 90min