បរទេស៖ ក្រុមបិសាចក្រហម Man United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការស្កេនរបួសកជើងរបស់ខ្សែប្រយុទ្ធ Marcus Rashford ដែលជាលទ្ធផលគឺមិនរងផលប៉ះពាល់ធ្ងន់ធ្ងរដូចរបួសលើកដំបូងនោះទេ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានរងរបួសបន្ទាប់ពីប្រកួត ៧០ នាទីក្នុងជ័យជម្នះ ២ទល់និង០ លើគូប្រជែងនិងជាក្រុមនាំមុខ តារាង Man City កាលពីចុងសប្តាហ៍ក្រោយប៉ះទង្គិចគ្នាជាមួយខ្សែបម្រើ Riyad Mahrez។
ទោះយ៉ាងណាក្រុមទំាងមូលសម្តែងការព្រួយបារម្មណ៏ថាកីឡាករ អន្តរជាតិអង់គ្លេសរូបនេះមានបញ្ហារបួសសរសៃពួរប៉ុន្តែ ការពីតគឺរបួសមានអការៈហើមនិងជាំតែប៉ុណ្ណោះ ។ គេហទំព័រ Daily Telegraph បានចុះផ្សាយថា Rashford នៅតែមានបញ្ហារបួសរបួសជើងខាងឆ្វេងតែគេមិនទាន់ច្បាស់ថាតើខ្សែប្រយុទ្ធរូបនេះនឹងត្រូវអវត្តមានរយៈពេលប៉ុន្មានសប្តាហ៏នោះទេ។ យ៉ាងណាមិញកីឡាករវ័យ ២៣ឆ្នាំ និងមិនមានវត្តមាននៅក្នុងការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយជាមួយ AC Milan នៅថ្ងៃព្រហស្បតិ៍នេះទេ។
Rashford ចូលលេងបាន ៤៣ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ ដោយរកបាន ១៨ គ្រាប់និងបង្កើត ឪកាស ១២ លើក៕
ប្រភពព័ត៍មាន៖ Sportsmole