បរទេស៖ Inter Milan បានបន្តរក្សាចំណាត់ថ្នាក់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A  ក្រោយពីព្យាយាមរកគ្រាប់​បាល់​​នៅតង់ទី ទី ២ របស់ខ្សែការពារអន្តរជាតិស្លូវ៉ាគី Skriniar បានជួយឲ្យពួកគេទទួលជ័យជម្នះលើក្រុម Atalanta ក្នុងលទ្ធផល១ទល់និង០ ។

Inter edge past Atalanta to extend lead at top to six points

ជ័យជំនះនៅសប្តាហ៏ទី២៦កាលពីយប់ថ្ងៃច័ន្ទនៅទឹកដី San Siro បានជួយអោយក្រុមលោក Antonio Conte រកបាន៦២ពិន្ទុ និងបង្កើនគម្លាត ៦ ពិន្ទុនៅលើកំពូលតារាងពីក្រុមលេខ២ AC. Milan។ ​ខណៈដែលក្រុមលោក​ Antonio Conte បន្តឈ្នះការប្រកួតក្នុងលីកចំនួន ៧ លើកជាប់គ្នាដើម្បីសម្លឹងឪកាស ឈ្នះជើង​ឯកលីក​SerieA លើកដំបូងចាប់តាំងពីឆ្នាំ ២០១០កំលុងពេលដែលលោក Jose Mourinhoដឹកនាំ។

Inter - Atalanta Player Ratings: Decisive Skriniar - The Cult of Calcio

បរាជ័យសម្រាប់ក្រុម Atlanta នាំអោយពួកគេរំកិលចុះមកឈរនៅចំណាត់ថ្នាក់លេខ ៥  និងមានគម្លាតពីក្រុមលេ ខ៤ Roma ១ពិន្ទុវិញ៕

ប្រភពព័ត៍មាន៖ BBC