បរទេស៖ ក្រុម​សេះ​បង្កង់ Juventus របស់​ Cristiano Ronaldo បាន​ធ្លាក់​ចុះ​ពី​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា កាលពីថ្ងៃ​អង្គារ ក្រោយ​ពី​ចាញ់ក្រុម​នៅ​សល់​សមា​ជិក​ត្រឹម​តែ​១០នាក់ Porto ដោយ​សារ​តែ​​គ្រាប់​បាល់​ក្រៅដី បើ​ទោះ​បី​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-២ ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៅ​ទីក្រុង Turin ក៏ដោយ​។

គ្រាប់​បាល់​​បញ្ចូល​ទី​ពី​ការ​ស៊ុត​ពិន័យ​ Free-kick របស់ខ្សែ​បម្រើ Sergio Oliveira បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​២​សម័យ​កាល Porto ឈាន​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​ដែល​ការ​ប្រកួត​ទាំង​២​ជើង​ បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ៤-៤​។ ក្រោយពី​នាំមុខ ២-១ ពីការ​ប្រកួត​ជើង​ទី​១ ក្នុង​ប្រទេស​ព័រ​​ទុយ​ហ្គាល់ គ្រាប់​បាល់​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅ​តង់​ទី​១​របស់ Oliveira បាន​បន្ថែម​គ្រាប់​បាល់​នាំមុខ​​សម្រាប់​ក្រុម Porto ប៉ុន្តែ ក្រុម Juventus បាន​តាម​ស្មើ​វិញ តាម​រយៈ​គ្រាប់​បាល់​បញ្ចូល​ទី​ពី​រគ្រាប់​​ពី​កីឡាករ Federico Chiesa ខណៈ​ដែល​គ្រាប់​បាល់​នោះ បាន​កើត​ឡើង​នៅ​ចន្លោះ​ពេលនៃ​ការ​រង​ពិន័យ​កាត​ក្រហម​របស់កីឡាករ Mehdi Taremi​។

បន្ទាប់​មក Oliveira បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទីនៅនាទី ទី​១១៥ ដែល​ជា​​ការ​ស៊ុត​បាល់​ចូល​តាម​ប្រឡោះ​ជើង​របស់ Ronaldo ខណៈ​ដែល​ Adrien Rabiot បាន​វាយ​បក​១​គ្រាប់​វិញ​សម្រាប់​ក្រុម Juventus​។ លទ្ធផល​នេះ​មាន​ន័យ​ថា សំណាង​អាក្រក់​របស់​ក្រុម Juventus ដែល​មាន​តាំង​ពី​២៥​ឆ្នាំ​មុន នៅ​តែ​បន្ត ក្រោយពីបាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុ​ងរយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា ក្រោយពី​ចាញ់ក្រុម​បារាំង Lyon កាល​ពី​រដូវ​កាល​មុន​៕

ប្រភព​ព័ត៌មាន៖ Channel News Asia