បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​​ការ​ទូទៅ​រសប់​ក្រុម Liverpool សង្ឃឹម​ថា ការផ្លាស់ប្តូរ​យុទ្ធ​នាការ នឹង​ជួយ​ឲ្យ​ក្រុម​​​របស់លោក​ធូរ​ស្រាល​ចិត្ត​ពី​​​ការ​ធ្លាក់​ចុះ​ទម្រង់លេង​យ៉ាង​គំហុក​របស់​ពួកគេ​ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ការ​ធ្លាក់​ចុះ​នេះ បាន​ធ្វើ​ឲ្យ​ឱកាស​​របស់​ពួក​គេ​ក្នុង​​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​ស្ថិតក្នុង​ភាព​មិនច្បាស់​។

ការ​រង​​បរា​ជ័យក្នុង​ការ​ប្រកួតលីក​​នៅលើ​ទឹកដីខ្លួន​ឯង​៦​លើក​ជាប់​ៗ​គ្នា ដោយ​ការ​បរា​ជ័យ​ចុងក្រោយ​បំផុត​បាន​កើត​ឡើង​ក្រោមស្នា​ដៃក្រុម​ Fulham កាលពីថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ក្រុម Liverpool ឃ្លាត​កាន់​តែ​ឆ្ងាយពី​ការ​ប្រជែង​យកកៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រោយពី​បានលេង​ការ​ប្រកួត​​ច្រើន​ជាងក្រុម​ដែល​កំពុង​តែ​មាន​ចំណាត់​ថ្នាក់​ពី​លើ​ពួកគេ​។ នៅ​រាត្រី​នេះ ពួកគេ​នឹង​ត្រូវលេង​ការ​ប្រកួត​នៅ​ទីក្រុង Budapest ម្តង​ទៀត ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ផ្ទះ​ទទួល​ក្រុម RB Leipzig ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់​ពី​នាំមុខ​ក្នុងលទ្ធផល ២-០ ពី​ជើង​ទី​១​។

ការ​មិន​​លេង​នៅ​កីឡដ្ឋាន​ Anfield ដោយ​សារ​តែ​​ការ​រិត​ត្បិត​ការ​ធ្វើ​ដំណើរ​ជុំ​វិញ​​​ការ​ឆ្លង​វីរុស​កូរ៉ូ​ណា អាច​នឹង​ផ្តល់​​ភាព​ធូរ​ស្រាល​ដល់លោក Klopp ក្រោយពី​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ក្រុម​លោក​។ អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​ឲ្យដឹងថា៖ «ប្រសិន​បើ​យើង​ឈាន​ទៅ​វគ្គ​បន្ត ដែល​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់ នោះ​អាច​នឹង​​ផ្តល់​នូវ​ការ​ជឿជាក់​។ បន្ទាប់​មក យើង​ត្រូវ​ប៉ះ​ក្រុម​ Wolves ដែលជា​ក្រុម​ខ្លាំង​មួយ ហើយ​បន្ទាប់​មក យើង​ត្រូវ​សម្រាក២​សប្តាហ៍ ដោយ​សារ​តែ​ការ​ប្រកួតក្នុង​​យុទ្ធ​នាការ​អន្តរ​ជាតិ»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia