បរទេស៖​ Eric Bailly និង Edinson Cavani កំពុងទាមទារចម្លើយពិតពីគ្រូបង្វឹកលោក Ole Gunnar Solskjaer អំពីអនាគត​របស់ពួកគេនៅទឹកដី Old Trafford។ គួរកត់សម្គាល់ថារវាងពួកគេទាំងពីរមិនបានបង្ហាញ​ខ្លួនចូលលេងក្នុងពេល ​Man Utd ផ្តួលម្ចាស់ផ្ទះ Man City កាលពីថ្ងៃអាទិត្យនោះទេ។

Ole Gunnar Solskjaer reveals Man Utd derby hero nearly missed Man City  victory | Metro News

សម្រាប់ខ្សែការពារកណ្តាល Bailly ​បានផ្ទេរពី Villareal មក Man United ចាប់តាំងពីឆ្នាំ ២០១៦ក្រោមការ​ដឹក​នាំរបស់លោក Mourinho ហើយរូបគេចង់​បង្ហាញពីភាពស្មោះត្រង់ និង​ជួយក្លឹបអោយអស់ពីកម្លាំងកាយចិត្តស្រប​ពេល​ក្រុមម្ចាស់ជើងឯកអ​ង់គ្លេស​២០​សម័យ​មាន​បំណងចង់ទិញខ្សែការពារថ្មីបន្ថែមទៀតមកពង្រឹងតំបន់ការពារ​នៅរដូវ​ក្តៅ​ខាង​មុខ​។

Edinson Cavani increasingly likely to leave Manchester United to join Boca  Juniors next season, says father Luis | Football News | Sky Sports

គេហទំព័រ The Sun បានចុះផ្សាយថា កីឡាករអន្តរជាតិកូឌីវ័រវ័យ២៦ឆ្នាំរូបនេះមិនមានការជឿជាក់ពីលោក Ole នោះទេ បើទោះបីជារូបគេមានបញ្ហារបួសតាមញាំញីមួយរយៈពេល ប៉ុន្តែនៅតែ​អាចចូលលេងបាន១៤ប្រកួត។ ទោះយ៉ាងណា Bailly នៅតែមិនអាចប្រជែងតំណែងមួយនេះជាមួយកីឡាករ Victor Lindelof បានពិតប្រកដជាជម្រើស១១នាក់ដំបូងឡើយ។

Eric Bailly has to keep up current form to keep doubters at bay - United In  Focus

សម្រាប់ Cavani វ័យ៣៤ឆ្នាំវិញក្រោយផ្ទេរពីក្រុមPSG ដោយគ្មានតម្លៃខ្លួនចូលលេងបាន២៥ប្រកួត និងរកគ្រាប់បាល់​បាន​៧គ្រាប់យ៉ាងណាក្តី ប៉ុន្តែរូបគេហាក់ទទួលស្គាល់ថាឪកាសចូលលេងនៅមានកម្រិត ស្របពេលកិច្ចសន្យារបស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះ និងផុតកំណត់នៅបញ្ចប់រដូវកាល២០២០-២០២១ខាងមុខ៕

 

ប្រភពព័ត៍មាន៖ Sportbible