បរទេស៖ Kylian Mbappe នៅមិនទាន់សម្រេចចិត្តបន្តកិច្ចសន្យាថ្មីជាមួយក្រុម PSG នៅឡើយទេ ស្របពេលកិច្ចសន្យារបស់ខ្លួននិង​អស់សុពលភាពនៅខែមិថុនា ២០២២។ ទោះយ៉ាងណា ខ្សប្រយុទ្ធឆ្នើមវ័យក្មេង​រូប​នេះ​បានបង្ហាញពីចេតនាចង់បានប្រាក់​ពលកម្ម​នឿយហត់ដល់ទៅ ៣៦ លានអឺរ៉ូក្នុងមួយឆ្នាំ (ស្មើនិង៧០,០០០០មឺនយូរ៉ូ/១សប្តាហ៏) ដូចជាមិត្តរួមក្រុម​ Neymar ​ដូច្នេះដែរ ។

Kylian Mbappe to stay at PSG next season 'no matter what'

គេហទំព័រ The Athletic បានអោយដឹងថាក្លឹបកំពូលតារាង Man City ជាក្រុមដំបូងគេ បន្ទាប់ពី Liverpool និង Real Madrid ដែល​បានដកខ្លួន​ចេញពីការ​ប្រជែង យកសមាជិក ជ័យលាភី World Cup ២០១៨ មានវ័យ២២ឆ្នាំរូបនេះបន្ទាប់ ពីរូបគេប្រកាសចង់រក​ប្រាក់ឈ្នួល ៣៦ លានអឺរ៉ូ​ក្នុង​​មួយរដូវ​កាល។ ដូច្នេះប្រសិន PSG យល់ព្រមតាមសំណើរនោះក្លឹប និងត្រវចំណាយប្រាក់​លើខ្សែប្រយុទ្ធទាំងពីររបស់ខ្លួន​ដល់ទៅ ៧២ លានយូរ៉ូក្នុង១រដូវកាលនិងជាបន្ទុកមួយដែល ក្លឹប​កំពុង​ពិចារណា។

Video: Mbappe Scores Against Marseille for 16th Ligue 1 Goal of the Season - PSG Talk

ទោះយ៉ាងណា PSG ​មិនមានចេតនាចង់លក់កីឡាករពូកែរកគ្រាប់បាល់របស់ខ្លួនទេ វាលែងតែគ្មានជម្រើសនិង ផ្តល់​តាម​សំណើរដែល Mbappe ចង់បាន  នោះក្លឹបអាចនិងអោយកីឡាកររូបនេះចាកចេញក្នុងតម្លៃប្រមាណ២០០ លានអឺរ៉ូ ។ក៏​ព្រោះ​តែកន្លងមកក្លឹបបានចំណាយប្រាក់ដល់ទៅ១៨០លានយូរ៉ូ យកMbappe ពីអតីតក្លឹប​​ Monaco នៅកំលុងឆ្នាំ​២០១៧​​កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Besoccer