បរទេស៖ វាគឺជាលើកដំបូងគិតចាប់តាំងពីរដូវកាល ២០០៤-២០០៥ ដែលកំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi និង Cristiano Ronaldo មិនអាចនាំក្រុមរបស់ពួកគេឆ្លងផុតវគ្គ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ កំពូលទ្វីបអឺរ៉ុប UEFA Champions League បាន។រដូវកាលនោះផងដែរ Liverpool ផ្តួលក្រុម AC Milan ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយបញ្ចប់ការប្រកួតស្មើគ្នា៣ទល់និង៣ដើម្បីលើកពានកំពូលទ្វីបអឺរ៉ុបជាលើកទី៥។

Lionel Messi pips Cristiano Ronaldo to Player of the Decade title -  Football Espana

Messi  មិនអាចនាំក្រុម Barcelona ឈានទៅវគ្គ៨ក្រុមចុងក្រោយបានក្រោយប្រកួតបានត្រឹមស្មើ PSG ១ទល់និង១ ជើងទី២សរុបទាំង​ពីរ​ជើង៥ ទល់និង២ ។មួយថ្ងៃមុនពេលដែល Porto ទម្លាក់​ Juventus ធ្វើអោយ Ronaldo ភ្ញាក់ផ្អើលដោយសារតែលទ្ធផលស្មើគ្នា៣ទល់និង៣ ប៉ុន្តែផ្អែកលើ​រូបម​ន្ត​រ​កគ្រាប់បាល់ក្រៅដី គឺPortoនិងត្រូវឡើងទៅដោយស្វ័យប្រវត្តិ។

Cristiano Ronaldo says playing Lionel Messi is a 'great privilege' |  Football News | Sky Sports

រំលឹកទៅដល់១៦ឆ្នាំមុនកីឡាករទាំងពីរមិនអាចឈានទៅវគ្គ ៨ ក្រុមចុងក្រោយពេល Barcelona ត្រូវ​បានទម្លាក់ដោយ Chelsea នៅវគ្គ ១៦ ក្រុមចុងក្រោយខណៈ Ronaldo ដែលលេងអោយ Man Utd ខកខានឆ្លងផុតវគ្គ  ១៦ក្រុមទល់នឹងក្រុម AC Milan ផងដែរ។ រយៈពេល​១៦ឆ្នាំ​កន្លង​ទៅ នេះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ធ្លាប់ឈ្នះជើងឯក Champions League ចំនួន៥ដង ជា មួយក្លឹប Man Utd (១ដង)និង Real Madrid (៤ដង) ខណៈប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi ធ្លាប់ឈ្នះ ៤ដង៕

ប្រភពព័ត៍មាន៖ Goal