បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថានៅតែបន្តចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Jadon Sancho ទៅកាន់ទឹកដី Old Trafford។

Manchester United shirt numbers available to transfer target Jadon Sancho -  Manchester Evening News

ក្លឹបបិសាចក្រហមមានពាក្យចរចាមរាមខ្លាំងជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅលើកមុន ប៉ុន្តែមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹប BVB ឡើយ។ Sancho បានចាប់ផ្តើមរដូវកាលថ្មីមិនសូវជាល្អទេ ប៉ុន្តែឥឡូវនេះរូបគេអាចរកបាន១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទី ១៦ដងក្នុងការបង្ហាញខ្លួន ៣១លើក។

Man Utd leading Jadon Sancho transfer race from Chelsea with  record-breaking £100m fee and £200k-a-week deal

Man United ត្រូវបានគេជឿជាក់ថាមានបំណងចង់នាំយកខ្សែការពារកណ្តាលថ្មីម្នាក់ និងខ្សែប្រយុទ្ធម្នាក់មកកាន់ក្លឹបនៅរដូវក្តៅខាងមុខនេះ ប៉ុន្តែបើយោងតាមគេហទំព័រ Eurosport បានអោយដឹងថា Sancho នៅតែស្ថិតជាគោលដៅពួកគេ៕

 

ប្រភពព័ត៍មាន៖ Sportsmole