បរទេស៖ ​​គ្រាប់​បាល់​តាម​ស្មើ​របស់​កីឡាករ Simon Kjaer បាន​ជួយ​ឲ្យ​ក្រុម AC Milan ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ នៅ​លើ​ទឹកដីក្រុម Manchester United កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួយ​ឲ្យ​ក្រុម​យក្ស​របស់​អ៊ី​តាលី​មួយនេះ មាន​ឱកាស​ដ៏ធំ​មួយក្នុងការ​ឈាន​ទៅ​ប្រកួត​ក្រ​ខ័ណ្ឌ Europa League វគ្គ​៨​ក្រុម​ចុក្រោយ​។

ស្រ​ប​ពេល​ជាមួយ​គ្នា​​នេះ ក្រុម Tottenham និង Arsenal បាន​ខិត​​កាន់​តែកៀក​ឆ្ពោះ​ទៅកាន់​វគ្គ​បន្ត ក្រោយ​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​។ Kjaer បាន​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អនៅ​​វិនាទី​ចុងក្រោយ​នៃ​នាទី​បន្ថែម ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១ នាកីឡដ្ឋាន Old Trafford ដើម្បី​តាម​ស្មើ​​វិញ ក្រោយពី​កីឡាករ Amad Diallo បាន​រក​គ្រាប់​បាល់​បើកឆាក​នៅនាទី ទី​៥០​​សម្រាប់ក្រុម Man United​។

ខ្សែ​ការ​ពារ​រូប​នេះ​បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sport Italia ថា៖ «នេះ​គឺ​ជាលទ្ធផល​ដ៏ល្អ​មួយ​។ យើង​បានលេង​យ៉ាងល្អ បាន​បង្ហាញពី​កម្រិត​ខ្លាំង​របស់​កីឡាករ​ម្នាក់ៗ ហើយ​ខ្ញុំ​គិត​ថា យើង​បាន​គ្រប់គ្រង់​ការ​ប្រកួត​នេះ​​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​របស់ Harry Kane បាន​ជួយ​ឲ្យ​ក្រុម Tottenham Hotspur ដណ្តើម​បាយ​ជម្នះ​​យ៉ាង​ងាយក្នុងលទ្ធផល ២-០ លើ​ក្រុម Dinamo Zagreb​ ដើម្បី​បន្ត​ការ​មាន​ទម្រង់​​លេង​យ៉ាងល្អ​ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho​។ បច្ចុប្បន្ន Spurs ឈ្នះ​ការ​ប្រកួត​ទាំង​៥​លើកចុងក្រោយ​របស់​ខ្លួន​ក្នុង​រាល់​យុទ្ធនាការ​ទាំង​​អស់​។

ដោយឡែក ក្រុម Arsenal បាន​បំពេញការ​សង​សឹក​របស់​ខ្លួន​លើ​ក្រុម Olympiacos Piraeus តាមរយៈ​ការ​យកឈ្នះ​លើក្រុម​ក្រិក​មួយ​នេះ ក្នុងលទ្ធផល ៣-១​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia