បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi ត្រូវ​បាន​ផ្តល់​សំណើដ៏​គួរ​ឲ្យ​ភ្ជាក់​ផ្អើល​មួយ ពី​​ខ្សែ​ការ​ពារ Sergio Ramos ប្រធាន​ក្រុមនៃ​ក្រុម Real Madrid កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ខ្សែ​ការ​ពារ​ជើង​ចាស់​របស់ក្លិប Real មួយ​នេះ បាន​និយាយ​ថា ប្រសិន​បើ Messi ដែល​ជា​តារាឆ្នើម​របស់​ក្លិប Barcelona សម្រេច​ចិត្ត​ចាក​ចេញពី​កីឡដ្ឋាន Camp Nou ដើម្បី​ផ្ទេរ​ទៅកាន់កីឡដ្ឋាន Bernabeu នៅ​ពេល​ដែលកិច្ច​សន្យា​របស់​គេ​អស់​សុពល​ភាពនៅ​ឆ្នាំនេះ រូប​គេ​អាច​ស្នាក់​នៅ​ជាមួយនឹងក្រុម​គ្រួ​សារ​របស់ Ramos ក្នុង​ពេល​ដែល​រូប​គេ​កំពុង​តែ​ស្វែង​រក​ផ្ទះនៅ​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា រូប​គេ​នឹង​ស្វាគមន៍ Messi ទៅកាន់​ក្លិប Real ឬ​អត់ Ramos បាន​និយាយ​ក្នុងកម្មវិធី Charlando Tranquilamente ថា៖ «ពិត​ណាស់ ១០០%​។ រូប​គេ​ស្នាក់​នៅ​ជាមួយ​ខ្ញុំ​បាន​សម្រាប់​រយៈ​ពេល​១​សប្តាហ៍​ដំបូង ឬ​ច្រើន​ជាង​នេះ​។ រូប​គេ​​អាច​ស្វែង​រក​កន្លែង​ដ៏កក់​ក្តៅ​របស់​ខ្លួន ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​ក្នុងការ​ធ្វើ​បែបនេះ​»​។

ខ្សែ​ការ​ពារ​រូប​​នេះ​បាន​បន្ថែមទៀត​ថា៖ «អ្នក​គាំទ្រ​របស់​យើង បាន​ជួប​ការ​ខកចិត្ត​ជាច្រើន​លើក​ដោយ​សារ​តែ​កម្រិតលេង​យ៉ាងល្អ​ឥត​ខ្ចោះ​របស់ Messi ដោយ​សារ​តែ​រូប​គេនៅ​ជាមួយនឹងក្លិប​ផ្សេង ហេតុនេះ ការ​មិន​ប៉ះ​​ប្រកួត​ជាមួយនឹង​រូប​គេ​ជា​រៀង​រាល់​​សប្តាហ៍ នឹង​ក្លាយ​ជា​រឿង​ដ៏​​អស្ចារ្យ ហើយ​ការ​មាន​រូប​គេ​ក្នុង​ក្រុម​របស់​យើង នឹង​ជួយ​ឲ្យ​យើង​ឈ្នះ និង​ទទួល​ជោគ​ជ័យ​បន្ថែមទៀត​។ ខ្ញុំ​នឹង​ល្ងង់​ខ្លៅ ប្រសិន​បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ស្វាគមន៍​នោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia