បរទេស៖ Thiago Silva បានលើកឡើងពីឈ្មោះវីរបុរសក្រោមតោខៀវ Chelsea កីឡាករ Didier Drogba, ខ្សែ​ប្រយុទ្ធ​រួមជាតិប្រេស៊ីល Roberto Firmino និងអតីតកីឡាករ Man Utd និងធ្លាប់ជាមិត្តរួមក្រុម PSG កីឡាករ Angel Di Maria ស្ថិតនៅលើគេ​ក្នុង​បញ្ជី​ឈ្មោះគូ​ប្រជែង​ដ៏ស្វិតស្វាញទាំង១០របស់ខ្លួន។

Chelsea stance on offering new contract to Thiago Silva revealed

Silva ធ្លាប់ប្រឈមជាមួយកីឡាករឆ្នើមៗ ពេលប្រកបអាជីពក្នុងស្រុក ​និងនៅលើឆាកអន្ដរជាតិពេលលេអោយ Chelsea, PSG, AC Milan, Fluminense និងក្រុមជម្រើសជាតិប្រេស៊ីល។ ខ្សែការពារកណ្តាលវ័យ ៣៦ឆ្នាំរូបនេះបានចំណាយពេលវេលាដល់ទៅ ២ ទសវត្សរ៍មកហើយក្នុងការលេងបាល់ទាត់ ហើយកាលពេលថ្មីៗ នេះ​ Silva ក៏បានបង្ហើបប្រាប់គូបដិបក្សដែលធ្លាប់ប្រឈមមុខជាមួយគ្នាយ៉ាងស្វិតស្វាញទាំង១០នៅក្នុងបទ​សម្ភាសន៍​​ជាមួយគេហទំព័រផ្លូវការរបស់ Chelsea។

 

Thiago Silva includes Chelsea hero and Man Utd flop in list of toughest  opponents | Metro News

ក្រៅពីកីឡាករខាងលើ រួមមាន Kylian Mbappe, Zlatan Ibrahimovic និង Neymar ព្រមទាំងវីរបុរស ប្រេស៊ីល Romario និង Adriano ព្រមទាំង Cristiano Ronaldo និង Lionel Messi សុទ្ធសឹងជាកីឡាករឆ្នើមបំផុតដែល Silva លើកយកមកពណ៌នានៅពេលនេះ៕

 

ប្រភពព័ត៍មាន៖ Metro