បរទេស៖ លោក Paul Ince បានប្រមើលឃើញថា Edinson Cavani និង ចាកចេញពីក្រុម Man Utd នៅចុងបញ្ចប់នៃរដូវកាលនេះ​ជាមួយមូលហេតុធ្វើអោយ ខ្សែប្រយុទ្ធជើងចាស់រូបនេះត្រៀមចាកចេញពីក្លឹប។

Paul Ince sends message to Manchester United chief Ed Woodward - Manchester  Evening News

Ince អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្លឹប Man Utd និង Liverpool បានលើកឡើងថាកីឡាករអន្តរជាតិអ៊ុយរូហ្គាយ​រូបនេះបានអភិវឌ្ឍន៍​សមត្ថភាពគួរកត់សម្គាល់ ទោះមានវ័យ៣៤ឆ្នាំ ក្រោយផ្ទេរពី PSG មកទឹកដី Old Trafford កាលពីឆ្នាំ២០២០។ ប៉ុន្តែអវត្តមានចុងក្រោយពេលជួប Man City និង បម្រាម ៣ ប្រកួតក្រោយរងការចោតប្រកាន់ពេល Cavani បង្ហោះសារ​លើបណ្តាញសង្គមរងការរិះគន់ថារើសអើសពូជសាសន៏អាចជាមូលហេតុចំបងបំផុតដែលរូបគេត្រៀមចាកចេញពីក្លឹប ។

Edinson Cavani breaks silence on claims he wants to leave Manchester United  - Manchester Evening News

គោលដៅរបស់ Cavani គឺក្លឹបយក្សអាហ្សង់ទីន Boca Juniors គឺជាអ្វីដែលកីឡាកររកគ្រាប់បាល់ច្រើនបំផុតរបស់ក្លឹប PSG រូបនេះចង់បញ្ចប់អាជីពនៅទីនោះដើម្បីមានឪកាសនៅក្បែរគ្រួសាររបស់ខ្លួន។ អតីតកីឡាករជម្រើសជាតិអង់គ្លេសបន្តថាៈខ្ញុំដឹងថាក្រុមកំពុងផ្តោតលើ Fernandes ប៉ុន្តែ Cavani គឺជាកីឡាករ​ដ័មានបទពិសោធន៏ផ្នែករកគ្រាប់បាល់ ។ បើទោះបីជា Martial និង Rashford តែគាត់នៅតែដឹង​ពីវិធីរក​រកពិន្ទុ។ដូច្នេះខ្ញុំមិនដឹងថាចំនុចល្អទាំងនេះក្លឹបនិងពិចារណាបន្តកិច្ចសន្យាថ្មីអោយគាត់រឺយ៉ាងណាទេ៕

 

ប្រភពព័ត៍មាន៖ Metro