បរទេស៖ គ្រូបង្វឹកក្រុម West Ham United លោក David Moyes បានលើកឡើងថាក្រុមញញួរធំនឹងព្យាយាមចុះហត្ថលេខាលើកីឡាករ Jesse Lingard លើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ក្នុងរដូវដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

West Ham hopeful of being in a strong position to sign Jesse Lingard from  Manchester United this summer | Evening Standard

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប West Ham ក្នុងការខ្ចីជើងពីក្លិបបិសាចក្រហម Manchester United កាលពីខែមករានិងបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ចាប់តាំងពីការមកដល់ដោយគាត់អាចរកបាន ៤ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទី២ដងក្នុង៦ប្រកួត។ មតិភាគច្រើនរំពឹងថា Lingard នឹងវិលត្រឡប់ទៅកាន់ទឹកដី Old Trafford វិញនៅរដូវក្តៅនេះ ប៉ុន្តែលោក Moyes បានបង្ហើបថា West Ham នឹងសម្លឹងរកការចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិអង់គ្លេសរូបនេះជាអចិន្រ្តៃយ៍។

Moyes considers permanent Lingard deal after West Ham debut

លោក David Moyes និយាយថា «Jesse Lingard ចង់មកទីនេះ, តាំងពីដំបូងម្លេះ។ នៅពេលដែលខ្ញុំនិយាយជាមួយគាត់, គាត់ថាគាត់ចង់មក West Ham។ គាត់ឃើញថាវាគឺជាកីឡាករល្អបំផុតសម្រាប់គាត់។ ខ្ញុំគិតថាគាត់នឹងបានឃើញនៅអ្វីដែលយើងកំពុងតែព្យាយាមធ្វើ។ គាត់ចូលរួមជាមួយក្រុមមួយដែលមានកីឡាករល្អៗ។ សម្បូរទៅដោយកីឡាករជម្រើសជាតិ ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងអាចនាំយកកីឡាករល្អៗមកបន្ថែមទៀតនាទីផ្សារដោះដូរខាងមុខ។ ប៉ុន្តែខ្ញុំសង្ឃឹមថា Jesse មើលឃើញថានេះគឺជាកន្លែងដែលល្អបំផុត ហើយពួកនឹងព្យាយាមធ្វើវា (ចុះកុងត្រាជាអចិន្រ្តៃយ៍) នាពេលចប់រដូវកាលនេះ»៕

 

ប្រភពព័ត៍មាន៖ Sportsmole