បរទេស៖ គ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane បានបដិសេធ និងច្រានចោលនៅពាក្យចរចាមរាមដែលថា Cristiano Ronaldo នឹងវិលត្រឡប់មកចូលរួមជាមួយនឹង​ Real Madrid សារជាថ្មី។

Cristiano Ronaldo makes it 400 goals for Real Madrid | Real Madrid CF

កិច្ចសន្យាបច្ចុប្បន្នរបស់ Ronaldo នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ ហើយប្រធានក្លិប Juventus លោក Fabio Paratici បានបង្ហើបថាបច្ចុប្បន្នក្លឹបមិនបានពិចារណាអំពីការពង្រីកកុងត្រារបស់កីឡាកររូបនេះឡើយ។ Ronaldo រកបាន ៤៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៨ លើកសម្រាប់ Madrid ចន្លោះឆ្នាំ ២០០៩ និង ២០១៨ ដោយឈ្នះពាន La Liga ២ដង និង Champions League ៤ដង មុនផ្លាស់ទៅទឹកដី Turin។

Jorge Mendes contacted Real Madrid on Cristiano Ronaldo return this year - Football Espana

កីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ទឹកដី Bernabeu វិញ ប៉ុន្តែលោក Zidane បានចេញមកបដិសេធលើព័ត៍មានទាំងនេះ។ លោក Zidane បាននិយាយប្រាប់អ្នកសារព័ត៍មានថា «អ្នកដឹងហើយថាគាត់ (CR7) គឺនរណា, អ្វីដែលគាត់បានសម្រេច និងក្តីស្រឡាញ់របស់យើងចំពោះគាត់។ គាត់បានបង្កើតប្រវត្តិសាស្ត្រនៅទីនេះ, គាត់គឺអស្ចារ្យខ្លាំងណាស់។ ឥឡូវនេះគាត់គឺជាកីឡាកររបស់ Juventus ហើយខ្ខ្ញុំមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេ (បណ្តាញសង្គម) កំពុងនិយាយបានទេ។ គាត់គឺជាកីឡាកររបស់ Juventus ហើយខ្ញុំគោរពលើអ្វីទាំងអស់នោះ»។ Ronaldo នៅតែបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់​​ ទោះបីជាវ័យរាងច្រើនបន្តិចមែន ដោយគាត់អាចរកបាន ៩២គ្រាប់ក្នុងការបង្ហាញខ្លួន១២១លើក ក្នុងនោះមាន២៧គ្រាប់ក្នុង៣២ប្រកួតនៅរដូវកាល ២០២០-២១នេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole