បរទេស៖ ក្លឹបសេះបង្កង់ Juventus នៅតែសង្ឃឹមថានឹងចុះហត្ថលេខាលើខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនាពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

Juventus 'still want to sign Paul Pogba this summer'

បច្ចុប្បន្នកីឡាករវ័យ ២៧ ឆ្នាំរូបនេះកំពុងស្ថិតនៅក្រៅទីលានដោយបញ្ហាសរសៃពួរ ប៉ុន្តែរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងរឹងមាំសម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទី ៣ ដងក្នុងការបង្ហាញខ្លួនចំនួន ២៨ លើក។ កិច្ចសន្យាបច្ចុប្បន្នរបស់ Pogba នៅ Old Trafford នឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ខណៈគាត់នៅតែបន្តមានពាក្យចរចាមរាមទៅនឹងការចាកចេញពី Manchester United។

Paul Pogba U-turn about Manchester United contract

បើយោងតាម ​​Calciomercato បានឱ្យដឹងថា Juventus នៅតែចង់ចុះហត្ថលេខាជាលើកីឡាករអន្តរជាតិបារាំងរូបនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។ Pogba បានចាកចេញពី Man United ទៅ Juve ក្នុងឆ្នាំ ២០១២ ដោយចំណាយពេល ៤ រដូវកាលជាមួយក្រុមយក្សអ៊ីតាលីមួយនេះ ដែលគាត់បានឈ្នះពានរង្វាន់ Serie A ចំនួន ៤ និងពានរង្វាន់ Coppa Italia ចំនួន ២ ដង៕

 

ប្រភពព័ត៍មាន៖ Sportsmole