បរទេស៖ ក្រុម​កាំ​ភ្លើង​ធំ​ Arsenal បាន​វាយ​បក​តាម​ពីក្រោយ​គ្រាប់​បាល់​បើក​ឆាក​ដ៏ល្អរបស់​ខ្សែ​ប្រយុទ្ធ Erik Lamela ក្នុង​ការ​ប្រកួត​​រវាងក្រុម​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍​​ភាគ​ខាង​ជើង​ដូចគ្នា ដើម្បី​ផ្តួលក្រុម Tottenham ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែលក្រុម Manchester United និង Leicester បាន​ពង្រឹង​ទី​តាំង​របស់​ខ្លួន ក្នុង​ចំណាត់​ថ្នាក់កំពូល​ទាំង​៤ នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League​។

Man United បានផ្តួល​​ក្រុម​ឈរលេខ​៥​ទាំង​​ប្រផិត​​​ប្រ​ផើយ​ក្នុងលទ្ធ​ផល ១-០​ តាមរ​យៈ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​​ទី​ខ្លួន​ឯង​របស់ Craig Dawson ដើម្បី​រក្សា​​ការ​នាំមុខ​១ពិន្ទុ​លើ​ក្រុម Leicester ដែល​បាន​ផ្តួលក្រុម​បាត​តារាង Sheffield United យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៥-០​។ នៅ​រាត្រី​ដ៏ខក​ចិត្ត​​សម្រាប់​ក្តី​សង្ឃឹម​នៃការ​ប្រជែង​ដណ្តើម​លេខ​៤​របស់ Spurs ក្រុម​មាន់​ខ្នាយ​មាស​មួយ​ន ក៏​បាន​បាត់​បង់​តា​រា​ឆ្នើម Son Heung-min ដោយ​សារ​តែ​បញ្ហា​​របួស​សរសៃ​ពួរ​គន្លាក់​ជើ​ផង​ដែរ នាកីឡដ្ឋាន Emirates ស្រ​បពេល​ដែល Lamela ត្រឹម​តែ​អាច​សោក​សៅ​ប៉ុណ្ណោះ ក្រោយ​ពី​រង​ពិន័យ​កាតក្រហម នៅ​ក្នុង​តង់​ទី​២​។

លោក Jose Mourinho គ្រូបង្វឹករបស់​ក្រុម Spurs បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា យើង​បាន​លេង​យ៉ាង​អន់នៅ​តង់​ទី​១​។ លទ្ធ​ផល​ស្មើ ១-១ មិនមែន​ជា​ការ​ឆ្លុះ​បញ្ជាំង​ដ៏​យុត្តិធម៌​នៃ​តង់​ទី​១​ឡើយ​។ យើង​លេង​អន់ ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ មិនមាន​ភាព​រឹងមាំ មិន​ចេះ​ដាក់​សម្ពាធ ហើយ​កីឡាករ​ឆ្នើម​ៗខ្លះ មិន​​អាច​បញ្ចេញ​ភាព​ខ្លាំងរបស់​ខ្លួន​បាន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia