បរទេស៖ ក្រុម Paris Saint-Germain បាន​​បាត់​បង់​ឱកាសក្នុង​ការ​ឡើង​ទៅ​ឈរ​នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Ligue 1 កាលពីថ្ងៃ​អាទិត្យ ក្រោយពី​បាន​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ២-១ លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Nantes ក្រោយពីក្រុម Lille បាន​រក្សា​ពិន្ទុ​នាំមុខរបស់​ខ្លួន បើទោះ​បី​ទទួល​លទ្ធផល​ស្មើ ០-០ ជា​មួយនឹងក្រុម Monaco ក៏ដោយ​។

ក្រុម​ការ​ពារ​ជើង​ឯក​មួយនេះ មាន​ឱកាសក្នុងការដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១​ពីក្រុម Lille តាមរយៈ​​ការមានគ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ ប៉ុន្តែ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Randal Kolo និង Moses Simon បាន​លុប​ចោល​គ្រាប់​បាល់​នាំមុខ​របស់ PSG នៅ​តង់​ទី​១ ដែល​បាន​កើត​ឡើ​ង​តាមរយៈ​កីឡាករ Julian Draxler និង​ផ្តល់​ការ​រង​បរា​ជ័យ​លើ​ទឹកដីខ្លួន​ឯង​ជាលើក​ទី​៤​ក្នុង​រដូវកាលនេះ សម្រាប់ក្រុម PSG​។

 

 

Lille នៅ​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១​លើ​តារាង និង​នាំមុខ​៣ពិន្ទុ​លើ​ក្រុម PSG និង Lyon ដែល​អាច​ត្រឹម​តែ​បញ្ច់​ក្នុង​លទ្ធផល​ស្មើនៅលើ​ទឹកដីក្រុម Reims កាលពីថ្ងៃ​សុក្រ​។ ក្រុម Nantes បាន​ឡើង​ផុត​ពី​តំបន់​កាត់​ចោល ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី​៥ របស់​ខ្លួន តាមរយៈ​ការ​នាំមុខ​១ពិន្ទុ​លើក្រុម​ស្ថិតក្នុង​តំបន់​កាត់​ចោល​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia