បរទេស៖ គ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា Cristiano Ronaldo គឺជាកីឡាករម្នាក់ក្នុងចំណោមវីរបុរសរបស់ក្លឹបពីរនាក់ដែលរូបលោកចង់ចុះហត្ថលេខលើ។

Solskjaer, Ryan Giggs and Cristiano Ronaldo during a Champions League game against Roma

លោក Ole Gunnar Solskjaer បាននិយាយក្នុង MUTV ថា៖ «មានកីឡាករ២ទៅ៣នាក់ដែលខ្ញុំធ្លាប់លេងជាមួយហើយចង់មានក្នុងក្រុមរបស់ខ្ញុំនាពេលនេះ។ ខ្ញុំចូលចិត្តកីឡាករប្រភេទដូចជា Roy Keane ប៉ុន្តែខ្ញុំមិនប្រាកដថាខ្ញុំអាចដឹកនាំគាត់បានរឺក៏អត់ទេ។ ខ្ញុំធ្លាប់លេងជាមួយនឹង Cristiano Ronaldo គាត់គឺជាកីឡាករល្អបំផុតជាមួយនឹង Lionel Messi ក្នុងរយៈ១០-១៥ឆ្នាំចុងក្រោយនេះ, ប្រាកដណាស់អ្នកនឹងយកគាត់ចូលក្នុងក្រុមរបស់នាក់»។

Cristiano Ronaldo បានផ្ទុះពាក្យចរចាមរាមខ្លាំងក្នុងសប្តាហ៍នេះថាគាត់នឹងចូលរួមជាមួយនឹងក្រុម Paris Saint-Germain នារដូវក្តៅ។ ទន្ទឹមនឹងនេះដែរ Man Utd កំពុងសម្លឹងរកការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។ Man Utd បច្ចុប្បន្នកំពុងឈរនៅលេខ ២ ក្នុងតារាង Premier League មាន ៥៧ ពិន្ទុតាមពីក្រោយដោយ Leicester City មាន ៥៦ពិន្ទុ៕

 

ប្រភពព័ត៍មាន៖ The Sun