បរទេស៖ Son Heung-min បានរងរបួសក្រោយចូលលេងបានត្រឹមតែ ១៩ នាទីក្នុងការប្រកួតជំនួបក្លឹបរួមទី ក្រុងឡុងដ៍​ភាគខាងជើងដោយចាញ់ក្រុម Arsenal ក្នុងលទ្ធផល២ទល់និង១។ប្រធានក្រុមជម្រើស​​ជាតិកូរ៉េខាងត្បូង​រូបនេះ​បានព្យាយាមលេងនៅដើមតង់ទី ១ ក៏ប៉ុន្តែបញ្ហារបួសបានតម្រូវអោយរូបគេត្រូវប្តូរចេញនិង ជំនួសមកវិញ ដោយ​កីឡាករ​​អន្តរជាតិអាហ្សង់ទីន Erik Lamela ដែលបានរកគ្រាប់បាល់បើកឆាកមុនពេលត្រូវបាន​បណ្តេញ​ចេញ​។

Tottenham's Heung-Min Son asks fans not to break coronavirus guidelines  ahead of military service | Football News | Sky Sports

Son ដែលមានបញ្ហារបួសសរសៃពួរជាសញ្ញាមួយដ៏គួរឱ្យព្រួយបារម្ភសម្រាប់Tottenham ខណៈក្រុមលោក Mourinho កំពុងរង់ចាំលទ្ធផលវេជ្ជសាស្រ្ត​យ៉ាង​​​អន្ទះសាដើម្បីដឹងពីស្ថានភាពរបួសរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ដែលបានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ក្លឹបកន្លងមក និង រយៈពេលដែលនៅសល់។

Tottenham news: Jose Mourinho details severity of Son Heung-min injury  after Arsenal loss | Football | Sport | Express.co.uk

Son នឹងខកខានការប្រកួត Europa League វគ្គ ១៦ ក្រុមចុងក្រោយនៅ ថ្ងៃព្រហស្បតិ៍ជាមួយក្រុម Dynamo Zagreb មុនពេលជួប Aston Villa នៅថ្ងៃអាទិត្យ។ Son រកបានគ្រាប់បាល់១៣ដង និង បង្កើតឪកាសបញ្ចប់ទី៩ ដងនៅក្របខណ្ឌ  Premier League ក្នុងរដូវ​កាល​នេះ ស្របពេលលោក Jose Mourinho សង្ឃឹមថាខ្សែ​ប្រយុទ្ធឆ្នើម​​របស់​ខ្លួននិង​វិលត្រឡប់មកវិញឆាប់ៗនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole