បរទេស៖ លោក Jurgen Klopp បាន​បញ្ជាក់​ថា លោក​ពិត​ជាពេញ​ចិត្ត​នឹង​ការ​ដណ្តើម​បាន​ «៣ពិន្ទុ​ទាំង​​ត្រដាប​ត្រដួស» ខណៈ​ដែលខ្សែ​ប្រយុទ្ធ Diogo Jota បាន​​វិលទៅ​ផ្តល់ការ​ខក​ចិត្ត​ដល់ក្រុម Wolves តាមរយៈ​ការរក​គ្រាប់បាល់​ឈ្នះ​​តែ​១​គ្រាប់ ក្នុង​ពេលក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ នៅ​កីឡដ្ឋាន Molineux កាលពីថ្ងៃ​ចន្ទ​។

ការ​រង​បរា​ជ័យ​ក្នុងការ​ប្រកួត​លីក​លើ​ទឹកដីខ្លួន​ឯង​៦​លើក​ជាប់​ៗ​គ្នា បាន​ធ្វើ​ឲ្យ​ក្រុម Liverpool ប្រឈម​មុខ​នឹងការ​ងារ​ដ៏លំបាកមួយ ក្នុងការ​ប្រជែង​យក​កៅអី​ទៅកាន់​ក្រ​ប​ខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។ ប៉ុន្តែ បច្ចុប្ប​ន្ន​ក្រុម​​របស់​លោក Klopp បាន​ដណ្តើម​បាន​ជ័យ​ជម្នះ​៦លើក​ក្នុង​ចំណោម​ការ​ប្រកួតក្រៅដី​៧លើក​ចុងក្រោយ​របស់​ពួកគេ​។ ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool វិល​ទៅកាន់​ចំណាត់​ថ្នាក់​លេខ​៦​វិញ និង​ដេញ​តាម​ពីក្រោយក្រុម​ឈរលេខ​៤ Chelsea ចំនួន​៥ពិន្ទុ​។

លោក Klopp បាន​ឲ្យដឹងថា៖ «វា​អាស្រ័យ​ទៅលើ​លទ្ធផល​។ នេះ​គឺ​ជាការ​ប្រកួត​ដ៏ធំមួយ​។ យើង​បាន​ឈ្នះ​៣ពិន្ទុ​ទាំងលំបាក ហើយ​ខ្ញុំ​ពិត​ជា​​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​​។ យើង​ត្រូវ​តែ​ជ័យជម្នះ​នេះ ដើម្បី​វិល​ទៅ​កាន់​ភាពខ្លាំង​វិញ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia