បរទេស៖ បច្ចុប្បន្ននេះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានតម្រូវអោយលោក Ole Gunnar Solskjaer ចង់បង្កើតចំណូល​ដល់ក្លឹប Man Utd ពីការលក់កីឡាករមិនស្ថិតក្នុងបញ្ជីប្រើប្រាស់ ចំនួន ៤ រូបដោយរំពឺងថាទទួលបានទឹកប្រាក់សរុប ៦០ លានផោនមកទ្រទ្រង់ក្លឹបវិញ។​មានន័យថាក្លឹប ត្រៀមហិរញ្ញវត្តុចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករមានដូចជា Raphael Varane, Jadon Sancho ឬ Erling Braut Haaland នៅរដូវក្តៅនេះ។

Manchester United aiming to bank around £60m in four-player transfer  clear-out | CaughtOffside

ទោះបីជាមិនបានបង្ហាញពីការពឹងផ្អែកលើការលក់កីឡាករនាពេលខាងមុខ ប៉ុន្តែក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ បានត្រៀមទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ៨០ លានផោនផងដែរ សម្រាប់សំរាប់នាំយកកីឡាករចំណូលថ្មីមករួមក្រុម​ពេល​ទីផ្សារដោះដូរកីឡាករ និងបើកនៅពេលបញ្ចប់រដូវកាលខាងមុខនេះ។

Football rumours from the media | NewsChain

គេហទំព័រ​ Metro បានចុះផ្សាយថា Man Utd ត្រៀមបញ្ចេញកីឡាករ៤រូបមានដូចជា Diogo Dalot, Jesse Lingard, Phil Jones, Juan Mata។ ប្រភពដដែលបានអះអាងថាលោក Solskjaer រំពឹងថានិងទទួលបានទឹកប្រាក់ប្រាក់ ៤០ លានផោន​ពីការលក់របស់ Lingard និង Dalot ដែលកំពុងលេងខ្ចីជើងនៅក្លឹប West Ham United និង AC Milan ខណៈ Jones និង Mata អាចត្រូវបានអនុញ្ញាតឱ្យចាកចេញក្នុងរវាងម្នាក់ៗ មានតម្លៃស្មើនិង ១០ លានផោនរីឯ Sergio Romero និងចាក​ចេញដោ​យគ្មានតម្លៃខ្លួន៕

 

ប្រភពព័ត៍មាន៖ Sportsmole