បរទេស៖ Donny van de Beek ត្រូវបានគេរាយការណ៍ចង់ចាកចេញពីក្រុម Manchester United ចំពេលមានការអះអាងថាលោក Ole Gunnar Solskjaer មិនត្រូវការគាត់។
កីឡាករអន្តរជាតិហូល្លង់រូបនេះបានចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន ៣៥ លានផោននារដូវក្តៅលើកមុន ប៉ុន្តែរូបគេទើបតែបង្ហាញខ្លួនជម្រើសដំបូងត្រឹមតែ ២ ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer នៅរដូវកាលនេះ។
បើយោងទៅតាម Daily Star បានអោយដឹងថា Van de Beek ឆ្អែតនឹងការរង់ចាំហើយ ហើយរូបគេគ្រោងនឹងបើកកិច្ចពិភាក្សាជាមួយនឹងលោក Ed Woodward អនុប្រធាននាយកប្រតិបត្តិរបស់ក្លិប Manchester United មុនពេលបញ្ចប់រដូវកាលនេះ ដើម្បីសួរពីមូលហេតុដែលលោកមិនអើពើអំពីរឿងនេះ។ មានរបាយការណ៍ខ្លះមានការអះអាងថាលោក Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហមមិនដែលចង់ចុះហត្ថលេខាលើលោក Van de Beek ឡើយ៕
ប្រភពព័ត៍មាន៖ Mirror