បរទេស៖ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Zlatan Ibrahimovic នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Manchester United ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa League របស់​ក្រុម AC Milan ជាមួយនឹង​ក្រុម​យក្ស​របស់​អង់​គ្លេស នៅរាត្រីនេះ ខណៈ​ដែលក្រុមឡើង​ទម្រង់លេង AC Milan ត្រៀម​បញ្ហា​ពីការ​វិល​ត្រឡប់​របស់​ពួកគេ​នៅលើ​ឆាក​ប្រកួតធំ​ៗ​។

តារាឆ្នើម​ជើង​ចាស់​របស់​ស៊ុយ​អែត​រូបនេះ គួរ​តែ​កំពុង​ស្ថិតក្នុងស្មារតី​ដ៏ល្អ ក្រោយពី​បាន​ប្រកាស​ពីការ​វិល​ត្រឡប់​របស់​គេ​ទៅកាន់​កីឡា​បាល់​ទាត់​អន្តរជាតិ ក្រោយពី​ការ​ចាក​ចេញ​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ កាលពីថ្ងៃ​អង្គារ​ ហើយ​អាច​នឹង​រឹង​មាំ​ទាន់​ពេល​ដើម្បី​ជួប​ជាមួយនឹង​អតីត​ក្លិប​របស់​គេ ក្នុង​ជើង​ទី​២ នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នា​កីឡដ្ឋាន San Siro​។ ការ​ប្រកួត​​កាលពី​ជើង​មុន បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ខណៈ​ដែល​ AC Milan កំពុង​តែ​មាន​​ប្រៀប​យ៉ាង​ស្តួច​ស្តើង ក្រោយពី​ការ​រក​បាន​គ្រាប់បាល់ក្រៅដី​ដ៏សំខាន់​របស់​កីឡាករ Simon Kjaer នៅ​ចុង​ម៉ោង ក្នុងការ​ប្រកួតនាកីឡដ្ឋាន Old Trafford កាលពីសប្តាហ៍​មុន​។

ក្រោយពី​រក​បាន​១៤​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត​លីក​១៤លើក​ Ibrahimovic វ័យ​៣៩​ឆ្នាំ គឺជា​សមា​ជិក​ដ៏សំខាន់ក្នុង​ការ​ជួយ​ឲ្យ​ក្រុម AC Milan ឡើង​ឈរ​នៅលើ​កំពូល​តារាង​ជា​ញឹក​ញាប់​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Serie A នៅ​រដូវកាល​នេះ ហើយ​​ការ​វិល​ត្រឡប់​របស់​គេ​ទៅកាន់​កកីឡដ្ឋាន Old Trafford មិន​បាន​កើតឡើងឡើយ ដោយ​សារ​តែ​បញ្ហារបួស​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia