បរទេស៖ ក្រុមតោខៀវ Chelsea បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០១៤ ខណៈដែល Hakim Ziyech បានបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីរបស់គេ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Atletico Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធអន្តរជាតិម៉ូណាកូ Ziyec បានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេ បើគិតចាប់តាំងពីខែតុលា ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុន នៅតង់ទី១នាកីឡដ្ឋាន Stamford Bridge។ ខ្សែបម្រើ Emerson បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួត និងដើម្បីបំពេញការឈ្នះទាំង២ជើងយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ លើក្រុមកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ La Liga។ ដើម្បីបន្ថែមការខកចិត្តកាន់តែធំទៀត កីឡាករ Stefan Savic បានរងកាតក្រហម នៅជិតបញ្ចប់ការប្រកួត ក្រោយពីបានវាយកែងទៅលើក្បាលពោះរបស់កីឡាករ Antonio Rudiger។
ស្របពេលជាមួយគ្នានេះ ម្ចាស់ការពារតំណែងជើងឯក Bayern Munich បានឈានទៅវគ្គបន្តដោយងាយដូចគ្នា ខណៈដែលការដណ្តើមបានជ័យជម្នះក្នុលទ្ធផល ២-១ លើក្រុម Lazio បានបំពេញការឈ្នះទាំង២ជើងក្នុងលទ្ធផល ៦-២៕
ប្រភពព័ត៌មាន៖ Channel News Asia