បរទេស៖ ខ្សែ​បម្រើ Paul Pogba បាន​រក​គ្រាប់​បាល់​ឈ្នះ​​ក្នុង​ពេល​វិល​ចូលលេង​វិញ​ពី​របួស ខណៈ​ដែលក្រុម Manchester United បាន​ផ្តួល​ក្រុម AC Milan ក្នុងលទ្ធ​ផល ១-០ កាលពីថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចូល​រួម​ជាមួយនឹងក្រុម Arsenal ក្នុង​​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រ​ប​ខ័ណ្ឌ Europa League ស្រប​ពេល​ដែលក្រុម Dinamo Zagreb បាន​ទម្លាក់​ក្រុម Tottenham Hotspur ក្រោយពី​នាទី​បន្ថែម​១៥នាទី​២​ដង​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​រូបនេះ បាន​រក​គ្រាប់បាល់​កាត់​សេចក្តីនាទីកីឡដ្ឋាន San Siro ក្នុង​រយៈ​ពេល​ត្រឹម​តែ​៤​នាទី​ប៉ុណ្ណោះ ក្រោយពី​ចូលជំនួស Marcus Rashford នៅ​ពាក់កណ្តាល​តង់​ទី​១ ខណៈ​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​របស់ AC Milan បាន​យ៉ាងល្អ​​។ ជាមួយ​គ្នា​នេះ អ្នក​ចាំទី Dean Henderson របស់ Man United បាន​សង្គ្រោះ​​បាល់​យ៉ាងល្អ ​ពីការ​ស៊ុតរបស់​កីឡាករ Zlatan Ibrahimovic ដែល​ប្រកួត​ជាមួយនឹង​អតីត​ក្លិប​របស់​គេ ខណៈ​ដែល Man United បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ទាំង​២​ជើង​ក្នុងលទ្ធផល ២-១​។

ក្រុម​ម្ចាស់​ជើង​ឯក​ក្រ​ប​ខ័ណ្ឌ​អឺ​រ៉ុប​៣​សម័យ​កាល​​មួយនេះ គឺ​ជា​ក្លិប​មួយក្នុង​ចំណោម​ក្លិប​២របស់​អង់គ្លេស ដែលនឹង​ត្រូវ​​មាន​វត្តមានក្នុង​ការ​ចាប់​ឆ្នោតនៅ​រាត្រីនេះ សម្រាប់​វគ្គ​​៨​ក្រុម​ចុងក្រោយ ខណៈ​ដែលក្រុម Arsenal ក៏​បាន​ឈាន​ទៅ​វគ្គ​បន្ត​ផ​ង​ដែរ បើ​ទោះ​បី​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Olympiakos ក្នុងការប្រកួត​​ជើង​ទី​២​៕

ប្រភពព័ត៌​មាន៖ Channel News Asia