បរទេស៖ លោក Jurgen Klopp បានបង្ហើបប្រាប់ថាខ្សែប្រយុទ្ធ Robert Lewandowskiបច្ចុប្បន្នលេងអោយក្រុម Bayern Munich គឺជាកីឡាករដែលមានទេពកោសល្យ និង ឆ្លាតវៃបំផុតកំលុងពេលដែលខ្លួនធ្លាប់បង្វឹក កីឡាករឆ្នើមៗជាច្រើនរូបកន្លងមក ជាពិសេសពេលនៅក្រុម Borussia Dortmund។

Bundesliga | Robert Lewandowski hails "big influence" Jürgen Klopp ahead of  Champions League reunion

ទោះយ៉ាងណាកីឡាករវ័យ៣២ឆ្នាំរូបនេះគឺជាបុគ្គលដែលលេចធ្លោជាងគេបំផុតសម្រាប់អ្នកចាត់ការទូទៅវ័យ ៥៣ ឆ្នាំ​រូប​នេះបានពណ៌នាប្រាប់គេហទំព័រ Bild យ៉ាងដូច្នេះថា៖ «មិនមែនជារឿងស្មើភាពនោះទេបើនិយាយពីកីឡាករដទៃទៀត ដែលមានសមត្ថភាពល្អជាងគាត់ (Lewandoski)។ ការជំរុញទឹកចិត្តខ្លួនឯងឱ្យក្លាយជាកីឡាករដែលល្បីល្បាញមកទល់សព្វថ្ងៃនេះ។ ហើយ​មិនមែនជាសមត្ថភាព រឺទេពកោសល្យតែមួយមុខទេ ប៉ុន្តែក្រមសីលធម៌ការងារនិងការប្តេជ្ញាចិត្តគឺ​នាំអោយ ​Lewandowski ទទួលបានលទ្ធផលជាទីមោទនភាពនៅពេលនេះ»។

Bundesliga | Bayern Munich's Robert Lewandowski: "The best period of my  career is still to come"

គួរំលឹកថាគ្រូបង្វឹកក្រុមហង្សក្រហមសញ្ជាតិអាឡឺម៉ង់រូបនេះក៏ ធ្លាប់មានស្នាដៃកំលុងពេលរួម​ការងារជា​មួយខ្សែ ប្រយុទ្ធ​ដែលជាប្រធាន ក្រុមជម្រើសជាតិប៉ូឡូញពេលជួយអោយ Dormtund លើកពាន Bundesliga ពីរឆ្នាំ​ជាប់គ្នានៅរដូវកាល ២០១០-២០១១ និង ២០១១-២០១២មុនពេលជួយអោយ Liverpool ឈ្នះChampions League និង Premier League ជាលើកដំបូងកាលពីរដូវកាលចាស់។មួយវិញទៀត Lewandowski ទើបតែជួយអោយក្រុមការពារតំណែងជើងឯ​ក​ទ្វីបអឺរ៉ុប Bayern Munich បន្តទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីរកគ្រាប់បាល់ក្នុងជំនួបផ្តួល Lazio ជើងទី២ កាលពី​យប់​មិញនេះ៕

 

ប្រភពព័ត៍មាន៖ Goal