បរទេស៖ លោក Jose Mourinho ត្រូវបានគេរាយាការណ៍ថានឹងត្រូវក្លឹបមាន់ក្នាយមាស​ Tottenham Hotspur ប្រសិនបើលោកមិនអាចជួយក្រុមមានកៅអីលេងក្នុងក្របខណ្ឌ Champions League បាន។

Jose Mourinho slams Spurs stars' attitude in shock Europa League exit |  Metro News

Spurs ត្រូវបានធ្លាក់ចេញពី Europa League ក្រោយថ្វីជើងក្រុម Dinamo Zagreb កាលពីយប់ថ្ងៃព្រហស្បតិ៍នេះមានន័យថាពួកគេនឹងត្រូវព្យាយាមដណ្តើមយកចំណាត់ថ្នាក់ Top 4 ក្នុង Premier League ដើម្បីចូលរួមក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail បាន ឲ្យដឹង ថាកៅអីរបស់លោក Jose Mourinho នៅ Tottenham Hotspur ចាប់ផ្តើមឡើងកម្តៅខ្លាំង ហើយរូបគាត់អាចនឹងត្រូវក្លឹបបណ្តេញចេញពីតំណែងជាគ្រូបង្វឹកនៅ Hotspur ប្រសិនបើគាត់មិនអាចដណ្តើមកៅអី TOP 4 បានទេ។

Why haven't Tottenham sacked Jose Mourinho yet after Europa League  disaster? - The Warm-Up - Eurosport

Tottenham Hotspur បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៨នៅតារាង Premier League ដោយខុសគ្នា៦ពិន្ទុពីក្រុម Chelsea ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៤។ លោក Mourinho បានទទួលបន្ទុកជាគ្រុបង្វឹក Tottenham ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៩ មក ដោយឈ្នះ ៤៣ ដង ស្មើ ១៧ និងចាញ់ ២២ ប្រកួតក្នុងចំណោម ៨២ ប្រកួត៕

 

ប្រភពព័ត៍មាន៖ Sportsmole