បរទេស៖ Thomas Tuchel ជឿជាក់ថា Tammy Abraham ដឹងច្បាស់ថាឪកាសជាប់ឈ្មោះលេងអោយក្រុមជម្រើសជាតិ គឺត្រូវ​តែរក្សាទម្រង់លេងអោយបានល្អដល់ចំនុចកំពូលសម្រាប់ក្រុម Chelsea បើទោះបីជាបានបង្ហាញ​ទស្សនៈ​យល់​ឃើញ បែបនេះតែគ្រូបង្វឹករូបនេះបានទទូចអោយ Abraham ផ្តោតអារម្មណ៏លេងអោយល្អជាមួយ Chelsea ច្រើន ជាងអង់គ្លេស ក្រោយពីមិនអាចជាប់ឈ្មោះសម្រាប់ការប្រកួតវគ្គជំរុះតាមពូលព្រឹត្តការណ៏ World Cup​ ឆ្នាំ ២០២២នៅចុងខែមិនា ខាង មុខនេះ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបានបញ្ជាក់ថាៈ ពេលខ្លះយើងបានដាក់អោយកីឡាករដែលមានតួនាទីនៅតំបន់​ប្រយុទ្ធ​ស្លាបលេងនៅប្រយុទ្ធជួរមុខដូចជា Timo Werner ដែលអាចលេងដូចទម្រង់របស់ Giroud ហើយ Kai Havertz ក៏ដូចគ្នា។ ដូច្នេះគាត់ត្រូវប្រឈមនិងកាលៈទេសៈទាំងអស់នេះហើយវាមិនមែនជាកំហុសរបស់គាត់ទេ។ អាចជាការសម្រេចចិត្តរបស់ ខ្ញុំច្រើនជាង។

Abrahamបានតស៊ូជំនះនឹងបញ្ហារបួសកជើងទាំងសងខាងអស់រយៈពេលជាច្រើនសប្តាហ៍ប៉ុន្តែបានចូលហ្វឹកហាត់​ពេញ លេញវិញនៅថ្ងៃសុក្រនិងត្រៀមបង្ហាញខ្លួនក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ដ៏ចំ​ណាស់​របស់​អង់គ្លេស FA Cup នៅ ថ្ងៃអាទិត្យជាមួយក្រុម Sheffield United៕

 

ប្រភពព័ត៍មាន៖ Sportsmole