បរទេស៖ លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានបញ្ជាក់ថា ការបង្ហាញពីទម្រង់លេងម្តងចុះ ម្តងឡើងរបស់ក្រុមលោក ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅលើទឹកដីក្រុម West Ham ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ គ្រប់គ្រាន់ក្នុងការធ្វើឲ្យលោកជួបសុបិនអាក្រក់។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ហាក់ដូចជាស្រឡាំងកាំងនៅក្បែរទីលានប្រកួត ខណៈដែលក្រុម West Ham បានដាក់សម្ពាធលើក្រុមធ្លាក់ទម្រ់លេងរបស់លោក តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងចន្លោះពេលត្រឹមតែ៣២នាទី តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Jesse Lingard, Jarrod Bowen និង Tomas Soucek។ Arsenal បានធ្លាក់ចូលក្នុងគ្រោះថ្នាក់នៃការចាញ់យ៉ាងអាម៉ាស ក្រោយពីមិនបានបង្ហាញពីទម្រង់លេងដ៏មុតស្រួចរបស់ខ្លួន ប៉ុន្តែ ពួកគេបានវាយបកវិញដ៏មិននឹកស្មានដល់ដើម្បីដណ្តើមបាន១ពិន្ទុ តាមរយៈគ្រាប់បាល់របស់ Soucek, Craig Dawson និង Alexandre Lacazette។
បើទោះបីបានកោតសរសើរទៅលើការវាយបករបស់ក្រុមខ្លួនក៏ដោយ ប៉ុន្តែ លោក Arteta មិនពេញចិត្តនឹងទម្រង់លេងរបស់ក្រុមខ្លួននៅដើមតង់ទី១ឡើយ។ លោក Arteta បានឲ្យដឹងថា៖ «ការប្រកួតនេះ នឹងធ្វើឲ្យខ្ញុំជួបសុបិនអាក្រក់ ពីព្រោះវាពិតជាលំបាកណាស់ក្នុងការបញ្ឈប់បញ្ហាមួយចំនួនដែលយើងកំពុងតែធ្វើឲ្យខ្លួនឯងមានការឈឺចាប់»៕
r
ប្រភពព័ត៌មាន៖ Channel News Asia