បរទេស៖ លោក Ole Gunnar Solskjaer បានបង្ហើបពីលទ្ធផលវិជ្ជមានក្រោយពិភាក្សាជាមួយខ្សែប្រយុទ្ធ Edinson Cavani ដើម្បីពិចារណាលើលទ្ធភាពបន្តកុងត្រាថ្មីជាមួយក្លឹប។
អនាគតរបស់កីឡាករវ័យ៣៤ឆ្នាំនៅទឹកដី Old Trafford មិនទាន់មានភាពប្រាកដប្រជានោះទេ ស្របពេលកិច្ចសន្យារបស់អតីតកីឡាករ PSG នៅសល់រយៈពេល ៣ ខែទៀតប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុនការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ថ្ងៃអាទិត្យជាមួយក្រុម Leicester City គ្រូបង្វឹកសញ្ចាតិន័រវេរូបនេះបាននិយាយថា៖ «យើងកំពុងនិយាយជាមួយគាត់ (Eddie) គាត់នៅតែជាកីឡាករដែល យើងចង់អោយក្រុមមានការប្រកួតប្រជែងដើម្បីរកគ្រាប់បាល់»។
ក្លឹបយក្សអាហ្សង់ទីន Boca Juniors ធ្លាប់ត្រូវបានខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះមានបំណងចង់បញ្ចប់ អាជីពនៅទីនោះ តែបច្ចុប្បន្ន Man United កំពុងតែទទួលបានលទ្ធផលវិជ្ជមានដើម្បីបន្តកិច្ចសន្យា១ឆ្នាំទៀតដល់ Cavani។ អតីតកីឡាករដែលមានប្រវត្តិរកគ្រាប់បាល់ច្រើនបំផុតអោយPSGនាពេលកន្លងមក បានស៊ុតបាល់បញ្ចូលទី ៦ គ្រាប់និងបង្កើតឪកាស ២ ដងក្នុងការបង្ហាញខ្លួនចំនួន ១៨លើកនៅ Premier League ក្នុងរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sportsmole