បរទេស៖ Romelu Lukaku នឹងមានវត្តមានជួយក្រុមជម្រើសជាតិបែលហ្ស៊ិកបន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តអវិជ្ជមានមេរោគ Covid-១៩ ក្រោយពីមានការផ្ទុះឡើងករណីនេះនៅក្លឹបរបស់ខ្លួន។ គួរបញ្ជាក់ថាការប្រកួតរបស់ Inter Milan ជាមួយSassuolo នៅ​លីកកំពូលអ៊ីតាលី កាលពី ថ្ងៃសៅរ៍​ត្រូវបានពន្យា​ពេលបន្ទាប់ពីកីឡាករ ៤ នាក់រួមទាំងអ្នកចាំទី Samir Handanovic  បាន​ធ្វើតេស្តវិជ្ជមាន។

Lukaku is a different animal at Inter' - Belgian striker wasn't 'happy' at  Man Utd, says Ince | Goal.com

ក្រុមដែលកំពូងនាំមុខកំពូលតារាងនៅក្របខ័ណ្ឌ Serie A ដំបូងឡើយបានដាក់បម្រាមហាម​កីឡាករ​មិន​​ឱ្យ​ចាក​ចេញពីប្រទេសអ៊ីតាលីដើម្បីបំពេញកាតព្វកិច្ចសម្រាប់ក្រុមជម្រើសជាតិពួកគេរៀងខ្លួន។

Romelu Lukaku hits out at Belgium fans as he hasn't 'forgiven and  forgotten' criticism

ក្រុមជម្រើសជាតិបែលហ្ស៊ិកនិងចាប់ផ្តើមធ្វើការប្រកួតវគ្គជម្រុះព្រឹត្តការណ៏ពានរង្វាន់ World Cup របស់​ពួកគេ​ទល់នឹងប្រទេសវែលនៅថ្ងៃពុធនេះមុននិងជួបសាធារណរដ្ឋឆែកនៅទីក្រុង​ប្រាកនៅថ្ងៃសៅ​រ៍ចុង​សប្តាហ៏​​និង ជា​មួយបេឡារុស្សនៅផ្ទះរបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៏ក្រោយ។ទោះយ៉ាងណា គ្រូបង្វឹក Roberto Martinez នឹងត្រូវលេងដោយ​អវត្តមានខ្សែបម្រើ-ប្រយុទ្ធ Eden Hazard របស់ក្រុម Real Madrid និងខ្សែបម្រើ Axel Witsel របស់ក្រុម​Dortmund ដោយសាបញ្ហារបួស៕

 

ប្រភពព័ត៍មាន៖ BBC