បរទេស៖ Jesse Lingard បានបង្ហើបប្រាប់ថារូបគេបានទទួលដំបូន្មានពីលោក Gareth Southgate អោយបន្តលេងនៅក្របខ័ណ្ឌ Premier League និងតស៊ូដើម្បីរកបានកៅអីសម្រាប់​ការប្រកួត​ពាន​រង្វាន់ទ្វីបអឺរ៉ុប Euro វគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ។

Gareth Southgate: We've got a lot of belief in Jesse Lingard | West Ham  United

ខ្សែបម្រើស្លាបរូបនេះបានចាកចេញពីក្លិបជើងឯកអង់គ្លេស២០សម័យទៅចូលរួមជាមួយក្លិប West Hamក្នុងលក្ខខណ្ឌ​ខ្ចីជើ​ង​កាលពីខែមករា ២០២១ ក្រោយ ចូលលេងបានតែ ២ប្រកួតសម្រាប់ Man Utd នៅរដូវកាល​នេះ។

Jesse Lingard's reveals the Manchester United frustrations that led to West  Ham loan move - football.london

ទោះលេងក្នុងលក្ខណ្ឌខ្ចីជើងកីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានបង្ហាញទម្រង់លេង ទម្រង់លេងយ៉ាងល្អជាមួយក្លឹប មានមូលដ្ឋានទីក្រុងឡុងដ៍ភាគខាងកើតដោយបានស៊ុតបាល់បញ្ចូលទីចំនួន ៥ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ២ លើកក្នុង​ការ​បង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ចំនួន ៧ លើក៕

 

ប្រភពព័ត៍មាន៖ Sportsmole