បរទេស៖ ការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយក្របខណ្ឌ Champion league របស់ក្រុមហង្សក្រហម Liverpool ជាមួយនិងក្រុមអធិរាជស Real Madrid នឹងធ្វើឡើងនៅទីក្រុងម៉ាឌ្រីតរដ្ឋធានីរបស់​អេស្បាញនៅខែក្រោយនេះ។​

Liverpool v Real Madrid: Champions League fixture details - Liverpool FC

ព្រឹត្តការណ៏នេះ​អាចរៀប​ចំឡើង​បន្ទាប់ពីរដ្ឋាភិបាលប្រទេសអេស្ប៉ាញបានដកបម្រាមរឹតបន្តឹងការធ្វើដំណើរ​ពី​ច​ក្រ​ភព​​អង់គ្លេសមកអេស្បាញ​នៅចុងខែមីនា២០២១នេះ។ ការប្រកួតនិងត្រូវធ្វើឡើងនៅកីឡាដ្ឋាន Alfredo Di Stefano របស់ក្រុម Real Madrid នៅថ្ងៃទី ៦ ខែមេសាក Santiago Bernabeu ដែលបច្ចុប្បន្នកំពុងធ្វើ​ការ​អភិវឌ្ឍ​ដ៏ធំមួយ។ គួរបញ្ជាក់ថាការរឹតត្បិតរវាងអេស្បាញនិងចក្រភពអង់គ្លេសត្រូវបានកំណត់ឡើងជាលើកដំបូងនៅក្នុងខែធ្នូបន្ទាប់ពីមានការព្រួយបារម្ភអំពីមេរោគកូវីត-១៩ បំលែងថ្មី ។ ទោះយ៉ាងណារដ្ឋាភិបាលអេស្បាញ​បានបញ្ជាក់នៅថ្ងៃ​អង្គារ​នេះថាវិធានការណ៍នឹងត្រូវបន្ធូរបន្ថយចាប់ពីថ្ងៃទី ៣០ ខែមីនានេះតទៅ។

Dates confirmed for Liverpool vs. Real Madrid in Champions League  quarter-final - Liverpool FC - This Is Anfield

មួយវិញទៀតការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ Europa League របស់ក្រុម Man Utd ទល់នឹង Granada ត្រៀមនិងនៅធ្វើឡើងនៅកីឡដ្ឋាន Nuevo Los Carmenes របស់កអេស្បាញនៅថ្ងៃទី ៨ ខែមេសា៕

 

ប្រភពព័ត៍មាន៖ Sportsmole