បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាពួកគេបានរៀបចំកិច្ចសន្យាថ្មីអោយខ្សែបម្រើ Jesse Lingard នៅរដូវក្តៅខាងមុខនេះ។

Some Manchester United fans are missing the point with Jesse Lingard form -  Dominic Booth - Manchester Evening News

លោក Ole Gunnar Solskjaer បានបង្ហាញការចាប់អារម្មណ៍លើខ្សែបបម្រើវ័យ២៨ឆ្នាំរូបនេះនៅក្លឹប West Ham United ជាខ្លាំង ដោយលោក Ole មានគម្រោងប្រើប្រាស់រូបគេសម្រាប់ជម្រើសដំបូងនៅរដូវកាលក្រោយ។ កុងត្រាបច្ចុប្បន្នរបស់ Lingard ជាមួយ Man Utd គឺនៅសល់ត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ហើយបើយោងទៅតាម The Sun មានអោយដឹងថាក្លឹប Man Utd កំពុងត្រៀមកិច្ចសន្យាថ្មី៣ឆ្នាំទៀតអោយកីឡាកររូបនេះ។

Man Utd open for shock Jesse Lingard return and contract talks in summer as  West Ham eye permanent £15m transfer

លើសពីក្លឹប West Ham United ក៏កំពុងតែព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីចុះកុងត្រាជាអចិន្រ្តៃយ៍លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅពេលចប់រដូវកាលនេះដូចគ្នា ខណៈលោក David Moyes មើលឃើញរូបគេគឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោកនាពេលបច្ចុប្បន្ន។ តម្លៃខ្លួនរបស់ Lingard ប្រហែលខ្ទង់១៥-២០លានផោន ប៉ុន្តែ United អាចនឹងទាមទារច្រើនជាងនេះទៅទៀត ប្រសិនបើកិច្ចព្រមព្រៀងមួយនេះមានភាពច្របូកច្របល់នោះ។ Lingard បានបង្ហាញទម្រង់លេងបានយ៉ាងល្អអោយ West Ham ជាពិសេសថែមទាំងទាក់ទាញចិត្តលោក Gareth Southgate កោះហៅរូបគេចូលក្រុមជម្រើសជាតិអង់គ្លេសវិញថែមទៀតផង៕

 

ប្រភពព័ត៍មាន៖ Sportsmole