បរទេស៖ ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាមានបំណងចង់នាំយកខ្សែប្រយុទ្ធឆ្នើម Romelu Lukaku មកទឹកដី Stamford Bridge វិញនៅរដូវកាលក្រោយ។

Lukaku has power like Shaquille O'Neal – Barella amazed by Inter striker

ក្លឹប Chelsea និងប្រធានក្លឹបលោក Roman Abramovich មានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត ទោះបីជាពួកគេទើបតែចំណាយលុយ៥៣លានផោន លើខ្សែប្រយុទ្ធ Timo Werner កាលពីដើមរដូវកាលក៏ដោយ។ បើយោងទៅតាម Daily Mail បានអោយដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹប Dortmund កីឡាករ Erling Haaland គឺជាគោលដៅចំបងរបស់ពួកគេ ប៉ុន្តែពួកគេបានទទួលស្គាល់ហើយថាពួកគេអាចនឹងមានភាគតិចខ្លាំងណាស់ក្នុងប្រជែងយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ហើយពួកគេក៏បានបង្វែរមករកខ្សែប្រយុទ្ធ Romelu Lukaku វិញ។

Transfer news and rumours LIVE: Man City eye Haaland & Lukaku in £200m  splurge | Goal.com

ខ្សែប្រយុទ្ធសញ្ជាតិ បេហ្សិក រូបនេះបានចូលរួមជាមួយនឹងក្លឹប Chelsea តាំងតែពីអាយុ១៨ឆ្នាំម្លេះ កាលពីឆ្នាំ២០១១ ប៉ុន្តែរូបគេមិនបានជាប់ជាជម្រើសដំបូងសម្រាប់ក្រុមទេ ដោយបន្ទាប់មកត្រូវបានក្លឹប Chelsea បញ្ចូនទៅក្លឹប West Bromwich Albion ក្នុងលក្ខខណ្ឌខ្ចី មុននិងលក់ទៅអោយក្លឹប Everton កាលពីឆ្នាំ២០១៤ដោយលោក Jose Mourinho។

Chelsea look to re-sign Romelu Lukaku from Inter Milan

Lukaku បានបង្ហាញអោយឃើញថារូបគេគឺជាខ្សែប្រយុទ្ធដែលពូកែរកគ្រាប់បាល់ម្នាក់នៅទ្វីបអឺរ៉ុប ហើយបច្ចុប្បន្នរូបគេរីករាយនឹងអាជីពរប់សគេនៅក្រោមការដឹកនាំរបស់លោក Antonio Conte នៅ Inter Milan។ តាំងពីចាកចេញពី Manchester United មក ចូលរួមជាមួយនឹង Inter កាលពីខែសីហាឆ្នាំ២០១៩មក កីឡាកររូបនេះអាចរកបាន៥៩គ្រាប់ហើយអោយក្លឹប Inter ក្នុងការបង្ហាញខ្លួន៨៥ប្រកួត៕

 

ប្រភពព័ត៍មាន៖ Sportsmole