បរទេស៖ Harry Maguire និង John Stones កំពុងត្រៀមខ្លួនលេងចាប់ដៃគូជាមួយគ្នាសាជាថ្មីក្នុងនាមមិត្តរួម​ក្រុមតោកំណាច​អង់​គ្លេស​​ក្រោយពីធ្លាប់ជួយគ្នាឆ្លងកាត់គ្រាលំបាកជាច្រើននាពេលកន្លងមក។

Harry Maguire and John Stones are England team-mates and friends – of  course they can hug | Sport | The Times

Maguire ដែលរីក​ចំរើនធំធាត់ក្នុងនាមយុវជនថ្នា​ល​ក្លឹប Sheffield United មុនសាងភាពល្បីល្បាញនៅ Leicester City ខណៈ Stones ធ្លាប់ឆ្លងកាត់ជាយុវជនរបស់ក្លឹប Barnsley មុនពេលសាងកេរ្ត៏ឈ្មោះនៅEverton។ ពួកគេទាំងពីរក៏ធ្លាប់មានស្នាដៃជួយក្រុម​ជម្រើស​​ជាតិ​ឈានទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ២០១៨កន្លងមក។​ Maguire និង Stones បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាក្រុមម្តងទៀត​នៅពេលដែលអង់គ្លេសធ្វើដំណើរទៅ​ជួប​ប្រកួត​ជាមួយម្ចាស់ផ្ទះអាល់បានីសម្រាប់ការប្រកួតជម្រុះ World Cup ២០២២ នៅថ្ងៃអាទិត្យនេះមុនពេលជួបប៉ូឡូញ​នៅ​សប្តាហ៏ក្រោយ។

Old friends Harry Maguire and John Stones happy to ride football's ups and  downs | NewsChain

ប្រធានក្រុមបិសាចក្រហម Maguire បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិងគាត់ (Stones) បានឃ្លាតឆ្ងាយពីគ្នាមួយរយៈពេល។ គាត់ជាមិត្តដ៏ល្អ។ យើងរីកចំរើននិងលេងបាល់ជាមួយគ្នាតែក៏ធ្លាប់លេងប្រឈមជាមួយគ្នាពេលគាត់នៅក្លឹប Barnsley, Everton និង Man City។ ទោះយ៉ាងណាពេលនេះយើងមានឪកាសបានលេងរួមក្រុមជាមួយគ្នាសាជាថ្មី»៕

ប្រភពព័ត៍មាន៖ Sportsmole