បរទេស៖ បិសាចក្រហម Man United កំពុងប្រឈមអវត្តមានខ្សែប្រយុទ្ធជួរមុខ Anthony Martial បន្ទាប់ពី រងរបួស​ក្នុង​ពេល​ជ័យជម្នះ ២ទល់និង០ របស់ក្រុមមាន់គកកបារាំងលើក្រុមភ្ញៀវកាហ្សាក់ស្ថានក្នុងព្រឹត្តការណ៏​ប្រកួតជម្រុះ ពាន​រង្វាន់ World Cup២០២២ កាលពីយប់ថ្ងៃអាទិត្យ។

Manchester United handed Anthony Martial injury concern as striker hobbles off for France - Manchester Evening News

អតីតខ្សែប្រយុទ្ធ Monaco បានបង្ហាញទម្រង់លេង​ល្អដោយ​ការ​បញ្ចូន​​បាល់​អោយមិត្ត​រួម​ក្រុមគឺខ្សែប្រយុទ្ធ Ousmane Dembele រកគ្រាប់បាល់បញ្ចប់ទីមុន​ពេលរូបគេត្រូវ​បាន​សន្និដ្ឋាន​ជំហ៊ា​ន​ដំបូង​ថាមាន​បញ្ហា​របួសជង្គង់ហើយត្រូវប្តូរចេញ។ គេនៅមិនទាន់ដឹងឡើយថាកីឡាករវ័យ២៥ឆ្នាំរូបនេ និងអាចចូលលេងបានក្នុងជំនួបចុងក្រោយអោយបារាំងជាមួយ Bosnia-Herzegovina នៅសប្តាហ៏ក្រោយរឺយ៉ាងណាទេ?។ មិត្តរួមក្រុម Man United កីឡាករវ័យ ២៥ ឆ្នាំ Paul Pogba ក៏ត្រូវបាន​ប្តូរចេញ​នៅនាទីទី ៥៩ ខណៈគ្រូបង្វឹកលោក Didier Deschamps បានបញ្ជាក់ថានិងតាមដាន​ស្ថានភាពរបស់ខ្សែបម្រើ​កណ្តាល​រូបនេះជាបន្តទៀត។

Watch: Anthony Martial ignores Kylian Mbappe during France substitution - PlanetFootball

សម្រាប់Martial ក៏ទើបតែជួបបញ្ហាចង្កេះមុនពេលការប្រកួតលក្ខណៈអន្តរជាតិនេះ ប៉ុន្តែរូបគេ​បានចូលលេង ៩០ នាទីពេញក្នុងការប្រកួត FA Cup ពេល Man United ធ្លាក់ចេញក្រោមថ្វីជើង Leicester City នៅថ្ងៃទី ២១ ខែមីនា។ រដូវកាលនេះMartial រកបាន ៧ គ្រាប់និងបង្កើតឪកាសបាន ៨ លើកពី ៣៦ ប្រកួតសម្រាប់ក្រុម Ole Gunnar Solskjaer ក្នុងនោះ៤ គ្រាប់រកបាននៅក្របខណ្ឌ Premier League៕ឮ

 

ប្រភពព័ត៍មាន៖ Sportsmole