បរទេស៖ Roy Keane និង Ashley Cole បានជំរុញឲ្យខ្សែប្រយុទ្ធឆ្នើម Harry Kane ចាកចេញពីក្រុមមាន់ខ្នាយមាស Tottenham ដើម្បីបង្កើនឱកាសឈ្នះពានជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសដែលបានស៊ុតបាល់បញ្ចូលទីការប្រកួតជម្រុះពានរង្វាន់ World Cup ២០២២ ពេលអង់គ្លេសផ្តួលអាល់បានី២ទល់និង០កាលពីថ្ងៃអាទិត្យរូបនេះ ត្រូវបានអតីតខ្សែបម្រើក្រុម Man Utd លោក Roy Kane និងអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Ashley Cole បានចោតជាសំនួរលើកឡើងព្រមគ្នា យ៉ាងដូច្នេះថា៖ «ក្នុងនាមជាកីឡាករកំពូលម្នាក់ តើយើងនិងត្រូវរង់ចាំឪកាសប្រកួតប្រជែងដល់កំរិតកំពូលដល់ពេល ណាទៀត? ប៉ុន្មានខែ ប៉ុន្មានឆ្នាំ? បើទោះបីជា Tottenhamត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ Man City នៅថ្ងៃ២៥ ខែមេសាខាងមុខនេះ។ រីឯតំណែងក្រុមកំពូលតារាងទាំងបួន Top ៤ តើពួកគេនិងអាចធានាបានទេនៅពេលបញ្ចប់រដូវកាល?»។
Kane ខ្សែប្រយុទ្ធជួរមុខរូបនេះនៅមិនទាន់ស្គាល់រសជាតិឈ្នះពានលីកក្នុងស្រុក និង នៅលើឆាកអន្តរជាតិសម្រាប់ក្លឹបបាល់ទាត់អាជីពរបស់ខ្លួន នៅឡើយទេចាប់តាំងពីបានឈានជើងចូលប្រឡូកជាមួយSpur។ បើទោះបីជាកីឡាករមានវ័យ២៧ឆ្នាំរូបនេះធ្លាប់ ជួយក្រុមឈានដល់ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឆ្នាំ ២០១៥ និង Champions League ឆ្នាំ ២០១៩ ក៏ដោយ៕
ប្រភពព័ត៍មាន៖ Metro