បរទេស៖ អាជ្ញាកណ្តាល Danny Makkelie បន្ទាប់ពីសុំទោសគ្រូបង្វឹកលោក Diego Santos រួចមករូបលោកបានបន្ត​ធ្វើការសុំទោសជាសាធារណៈដល់កីឡាករ Cristiano Ronaldo និងក្រុមជម្រើសជាតិព័រទុយហ្កាល់បន្តទៀត បន្ទាប់​ពីមិនអនុញ្ញាតឱ្យគ្រាប់បាល់ជ័យជំនះរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ ក្នុង​ជំនួបពេលប្រកួតជាមួយនឹង​ស៊ែប៊ី​វគ្គ​​ជម្រុះ​ពានរង្វាន់​ World Cup ២០២២កាលពីថ្ងៃសៅរ៏សប្តាហ៏មុន។ ទីបំផុត​បុរសសញ្ជាតិហូឡង់រូបនេះបាន​សារ​ភាពថាជាការសម្រេចចិត្តខុសក៏ព្រោះតែពេលនោះមិនមានប្រព័ន្ធ VAR និង Goal line កាត់សេចក្តីផងដែរ។

Referee apologizes to Ronaldo & Portugal for disallowed goal

គួរបញ្ជាក់ថាការប្រកួតនេះក្រុមភ្ញៀវព័រទុយហ្កាល់មានឪកាសនាំមុខ ២ ទល់និង០ មុនពេលក្រុមម្ចាស់ផ្ទះមាន​ឪកាស​វាយបកតាមស្មើវិញមុនពេល Ronaldo មានឪកាសរកគ្រាប់បាល់ទី៣ជិតបញ្ចប់ការប្រកួត តែត្រូវបាន​បដិសធ​ចោលនោះ។

Referee Speaks After Cristiano Ronaldo's Tantrum

វីដេអូគ្លីបត្រូវបានយកមកចាក់ផ្សាយឡើងវិញដែលជាភក្តតាងបញ្ជាក់ថាគ្រាប់បាល់របស់ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់និងជាកីឡាករក្រុម Juventusបានចូលផុតខ្សែបន្ទាត់ទីទៅហើយ ខណៈខ្សែការពារ Aleksandar Mitrovic បានព្យាយាមស្លាយបាល់ចេញ។ទោះយ៉ាងណាហេតុការណ៏នោះលោក Makkelie បាន​គ្រវីដៃ​មិន​ទទួលស្គាល់លទ្ធផលនោះ ហើយបានផ្តល់កាតលឿងដល់ការតវ៉ា​របស់ម្ចាស់​ពាន​បាល់​មាស៥សម័យរូបនេះ​បន្ថែម​​ទៀត៕

 

ប្រភពព័ត៍មាន៖ Goal