បរទេស៖ Edinson Cavani ខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហម Man. Utd ត្រូវបានបុគ្គលសំខាន់២រូបណែនាំអោយរូបគេចាកចេញពីទឹកដី Old Trafford នៅពេលបញ្ចប់រដូវកាល ២០២០-២០២១នេះ។ អតីតកីឡាករPSGដែលមានកំនត់ត្រារកគ្រាប់បាល់ច្រើនបំផុតមានវ័យ ៣៤ ឆ្នាំរូបនេះបានចូលរួមជាមួយម្ចាស់ជើងឯកអង់គ្លេស២០សម័យដោយគ្មានតម្លៃខ្លួន(Free Transfer) ជាមួយកិច្ចសន្យា១ ឆ្នាំនិង អាចពន្យារដល់ ១២ ខែទៀតប្រសិនបើក្លិបនិងកីឡាករព្រមព្រៀងគ្នា។
ផ្ទុយទៅវិញថ្មីៗនេះឪពុករបស់ Cavani បានលើកឡើងថាគាត់មិនសប្បាយចិត្តនិងស្ថានភាពរបស់កូន ប្រុសហើយចង់អោយគេវិលត្រលប់ទៅចូលរួមជាមួយក្លិបយក្សអាហ្សង់ទីន Boca Juniors ដើម្បីបន្តអាជីពបានជាបលាប់និងមានឪកាសបាននៅជិតមើលថែគ្រួសារ ។
មួយវិញទៀត Cavani ខកចិត្តក្រោយសមាគមបាល់ទាត់អង់គ្លេសធ្វើការផាកពិន័យបន្ទាប់ពីរូបគេបង្ហោះពាក្យពេចន៏លើបណ្តាញសង្គមដែលត្រូវបានចាត់ទុកថារើសអើងជាតិសាសសន៏ ហើយត្រូវបាន ជំនួយការគ្រូបង្វឹកអ៊ុយរូហ្គាយលោក Mario Rebolloផ្តល់យោបល់បន្ថែមថាកូនក្រុមរបស់ខ្លួនរូបនេះ គួរតែត្រលប់ទៅអាមេរិកខាងត្បូងវិញហើយ៕
ប្រភពព័ត៍មាន៖ Metro