បរទេស៖ លោក Paul Merson ពិតជាភ្ញាក់ផ្អើលជាខ្លាំងនៅប្រកាសអំពីចាកចេញរបស់ខ្សែប្រយុទ្ធ Sergio Aguero ប៉ុន្តែរូបលោកជាជឿជាក់លោក Pep Guadiola បានត្រៀមអ្នកជំនួសកន្លែងរបស់កីឡាករវ័យ៣២ឆ្នាំរូបនេះរួចហើយ។

Sergio Agüero pays tribute to fans after confirming Manchester City exit |  Sergio Agüero | The Guardian

ក្លឹប Man City បានប្រកាសជាផ្លូវការណ៍អំពីការចែកផ្លូវជាមួយនឹងខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Sergio Aguero កាលពីថ្ងៃចន្ទ ក្រោយពីចំណាយពេលជាង១០ឆ្នាំជាមួយនឹងក្លឹបដែលមានទីតាំងនៅទីក្រុម Manchester មួយនេះ។ អតីតកីឡាកររបស់ Arsenal និងជម្រើសជាតិអត់គ្លេសលោក Paul Merson ជឿជាក់ថា Man City ត្រូវតែចុះកុងត្រាយកខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់ដូចជា Erling Haaland, Kylian Mbappe រឹក៏ Harry Kane របស់ Hotspur ដើម្បីមកជំនួយកន្លែងរបស់ Aguero។

Merson: 'City must sign Haaland, Mbappe or Kane'

លោក Merson បាននិយាយក្នុងទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំពិតជាភ្ញាក់នឹងការសម្រេចចិត្ត។ ប៉ុន្តែ Man City ប្រហែលជាមាននរណាម្នាក់នៅក្នុងចិត្តរបស់ពួូកគគេហើយ។ ពួកគេត្រូវតែនាំយកកីឡាករដែលល្បីៗដូចជា Haaland, Mbappe រឺក៏ Kane ។ បើមិនដូច្នេះទេ, ហេតុអ្វីបានជាអ្នកមិនទុក Aguero? វាមិនអាចទៅរួមទេមិនរក្សាទុកគេ។ គាត់គឺម៉ាសុីនរកគ្រាប់បាល់។ ខ្ញុំអាចយល់ថាដោយសារតែបញ្ហារបួស ប៉ុន្តែរូបគេបានចូលរួមចំណែកជួយក្រុមជាច្រើនក្នុងរយៈពេល២-៣រដូវកាលចុងក្រោយនេះ, ប៉ុន្តែប្រសិនបើអ្នកនាំយក Haaland, Mbappe រឺក៏ Kane ទេ ហើយអ្នកទុក Aguero ទោះបីជាគាត់លេងបានតែ២០ប្រកួតក៏ដោយ ក៏គាត់អាចរកបាន១៥គ្រាប់ដែល»៕

 

ប្រភពព័ត៍មាន៖ Sportsmole