បរទេស៖ ខ្សែ​ការ​ពារ Harry Maguire រក​បាន​គ្រាប់​បាល់​ឈ្នះ​នោ​ជិត​បញ្ចប់​ការ​ប្រកួត ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃពុធ ដើម្បី​ដណ្តើម​យក​ការ​គ្រប់គ្រង​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup វគ្គ​ចែកពូល​របស់​ពួក​គេ តាមរយៈ​ការ​យកឈ្នះ​៣លើក​ពី​ការ​ប្រកួត​ទាំង​៣លើក​។

ប្រធានក្រុម Harry Kane បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Gareth Southgate រក​បាន​គ្រាប់​បាល់​​នាំ​មុខ​មុន ពី​ការ​ស៊ុត​បាល់​ប៉េ​ណាល់ទី​ ប៉ុន្តែ ពួក​គេ​មិន​បាន​បង្ហាញពី​កម្រិត​លេង​ដ៏រឹង​មាំ​ឡើយ​នា​កីឡដ្ឋាន Wembley និង​បាន​របូត​គ្រាប់​បាល់​វិញ​នៅ​ពេល​ដែល​កីឡាករ Jakub Moder បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ក្រោយពី​ការ​ធ្វេស​ប្រហែស​របស់​ខ្សែ​ការ​ពារ John Stones​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ស្តួច​ស្តើង​នេះ មានន័យ​ថា អង់គ្លេស កំពុង​នាំមុខ​លើ​កំពូល​តា​រាង​នៃ​ពូល I ដោយមាន​៩ពិន្ទុ ក្រោយពី​បាន​កត់ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅលើ​ក្រុម​ជម្រើស​ជាតិ​សាំង​ម៉ា​រ៉ាំង និង​ក្រុម​ជម្រើស​ជាតិ​អាល់​បានី​។

មាន​តែ​ក្រុម​ដែល​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខ​១​ក្នុង​ពូល​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ឈ្នះកៅអី​ទៅលេង​ក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រ នៅ​ប្រទេស​កា​តា នា​ឆ្នាំក្រោយ​។ លោក Southgate បាន​ប្រាប់​ទូរ​ទស្សន៍ ITV ថា៖ «យើង​ពិត​ជាលេង​បានល្អនៅ​តង់​ទី១ យើង​បាន​គ្រប់​គ្រង​ការ​ប្រកួត​នេះ និង​ផ្តោត​លើ​ការ​រក​គ្រាប់បាល់​ដូច​ដែលយើង​បាន​ធ្វើ​​លើក្រុម​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia