បរទេស៖ ស្លាក់សញ្ញាសម្គាល់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់របស់កីឡាករ Cristiano Ronaldo ដែលត្រូវបានរូបគេ​ដោះចេញពីដៃ​រួចបោះ​ចោល​ទៅលើដីបន្ទាប់ពីការប្រកួតជម្រុះ World Cup ២០២២ ជាមួយជម្រើសជាតិស៊ែប៊ី​នៅទី​ក្រុង Belgrade កាលពីថ្ងៃសៅរ៏​សប្តាហ៍​មុនហើយ ប្រកួតព័រ​ទុយ​ហ្កាល់បានត្រឹមស្មើ Serbia ២ទល់និង២ ។​ ហើយ​ពេល​នេះវត្តុដែលគិតថាជារបស់គ្មាន​តម្លៃ​កំពុងត្រូវបាន​គេយក​មកដាក់​ធ្វើកា​រ​ដេញថ្លៃគោលបំណងប្រ​មូល​ថវិកាដើម្បី​សកម្មភាព​មនុស្សធម៌​ព្យាបាលទារក​វ័យ៦ខែ​ម្នាក់​។

The armband Cristiano threw to the ground raises money for Serbian child |  Marca

ម្ចាស់ពានបាល់មាស (Ballon D’or)៥សម័យបានបង្ហាញអការៈខឹងសម្បារមិនអាចទប់អារម្មណ៏អោយស្ងប់បាន ក្រោយត្រូវ បាន អាជ្ញា​កណ្តាលកាត់សេចក្តីមិនបានផ្តល់គ្រាប់បាល់បញ្ចូលទីជិតបញ្ចប់ការប្រកួត ហើយថែមទាំងបានផ្តល់កាតលឿង​ដល់រូប​គេ​បន្ថែមទៀត ក្រោយមានការតវ៉ាយ៉ាងតឹងសរសៃក។ភ្លាមៗនោះខ្សែប្រយុទ្ធស្លាបក្រុម Juventus បានសម្រេច ដើរចេញពីទី​លានទាំងនៅមិនទាន់បញ្ចប់ការ​ប្រកួតហើយដកស្លាកសញ្ញាសំគាល់ប្រធានក្រុមនៅពាក់ដៃ​ខាងឆ្វេងបោះទៅ លើដីវាល​ស្មៅ។

Ronaldo's castaway armband to be auctioned to help suffering baby | Dhaka  Tribune

គួររំលឹកថាបន្ទាប់ពីព្រឹត្តការណ៏ប្រកួតបានបញ្ចប់បុគ្គលិកមិនស្គាល់អត្តសញ្ញាណដែលធ្វើការនៅកីឡាដ្ឋាននោះបានរើសយកវាមកទុក ហើយឥឡូវនេះអង្គការ​សប្បុរសធម៌​មួយក្នុងស្រុកបានយកមកដាក់តាំងគោលបំណងដើម្បីធ្វើការដេញថ្លៃ រៃ​អង្គាស​​យកប្រាក់នោះមកព្យាបាល ទារកដែលមាន​ដើមកំណើត​ក្នុងប្រទេសស៊ែប៊ីមានជំងឺនិងត្រូវធ្វើការវះកាត់សាច់ដុំឆ្អឹងខ្នង​ជាចាំបាច់ដើម្បីសង្គ្រោះជីវិតនោះ៕

 

ប្រភពព័ត៍មាន៖ Goal