បរទេស៖ Harry Kane បានក្លាយជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបាល់កាត់សេចក្តីប៉េណាល់ទីឈរនៅកំពូលគេសម្រាប់ក្រុមតោកំណាចអង់គ្លេសក្រោយរូបគេរកគ្រាប់បាល់ពេលផ្តួលប៉ូឡូញកាលពីថ្ងៃពុធយប់មិញនេះនិងបានបំបែកកំនត់ត្រារៀមច្បង Frank Lampard ក្នុងនាមជាកីឡាករកាន់កាប់កំណត់ត្រានេះបានច្រើនបំផុត។ ខ្សែប្រយុទ្ធ ក្រុមមាន់ខ្នាយមាស Tottenham បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ១៩ នៃវគ្គជម្រុះ World Cup ២០២២ នៅ Wembley មុនពេលត្រូវក្រុមម្ចាស់ផ្ទះប៉ូឡូញវាយបកតាមស្មើវិញនៅនាទីទី ៥៨ ដោយកីឡាករ Jakub Moder ។
ទោះយ៉ាណាអង់គ្លេសបានយកឈ្នះការប្រកួតដ៏សំខាន់នេះក្រោយពីប្រធានក្រុមMan.Utdកីឡាករ Harry Maguire រក ឃើញជ័យជំនះលើកទី៣ជាប់ៗគ្នាសម្រាប់ការប្រកួតជម្រុះនេះ។ ជាមធ្យមភាគអាចនិយាយបានថាKane បានស៊ុតបាល់ បញ្ចូលទីយ៉ាងហោចណាស់១គ្រាប់ក្នុងការបង្ហាញខ្លួន ១២ លើកចុងក្រោយគិតចាប់តាំងពីខែតុលាឆ្នាំ ២០១៧កន្លងមក ។
ជាមួយនឹងគ្រាប់បាល់សរុប ៣៤ គ្រាប់ Kane នៅតែបង្កើនឪកាសនិងសមត្ថភាពដើម្បីបន្តដេញតាមកំណត់ត្រារបស់រៀមច្បងដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់អង់គ្លេសគឺអតីតខ្សែប្រយុទ្ធ Wayne Rooney បច្ចុប្បន្នកំពុងដឹកនាំក្លឹបDerby Country ដែលរកបាន ៥៣ គ្រាប់កន្លងមកសម្រាប់ជម្រើសជាតិ៕
ប្រភពព័ត៍មាន៖ Goal