បរទេស៖ ជា​រឿយ​ៗ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមក​នេះ ក្លិប Barcelona និង Real Madrid បាន​ប្រជែង​គ្នា​​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ដណ្តើម​ពាន La Liga ដោយ​ក្រុម​ទាំង២ រក​បាន​ពិន្ទុ​ដល់​ទៅ​៩៥ពិន្ទុ ស្រប​ពេល​ដែលពួក​គេ ក៏​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព​​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​ក្លិប​ផ្សេង​ទៀត​ផងដែរ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ស្រប​ពេល​ដែល​នៅ​សល់​ការ​ប្រកួត​១០​លើក​ទៀត​នៅ​រដូវ​កាល​នេះ Atletico Madrid កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង ដោយ​ពួក​គេ​ត្រូវ​​ការ​រក​បាន​ឲ្យត្រឹម​តែ​៨៥ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​ឈ្នះ​ពាន​លីក​ក្នុងស្រុក​របស់​ខ្លួន​។ យ៉ាង​ណា​ក៏ដោយ វា​នៅតែ​ជា​ការ​ប្រជែង​ដណ្តើម​ពាន​ដ៏ស្វិត​ស្វាញ​រវាងក្រុម​ទាំង​៣ ខណៈ​ដែល​ពួក​គេមាន​គម្លាយ​ឆ្ងាយ​ពីគ្នា​ត្រឹម​តែ​៦ពិន្ទុ​ប៉ុណ្ណោះ ហើយ​ក្រុម​​ទាំង​៣ សុទ្ធ​សឹង​មាន​ក្តី​សង្ឃឹម​ក្នុងការ​លើក​ពាន​ដូចគ្នា​។

Atletico នឹងត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដីក្រុម​ឈរលេខ៤ Sevilla នៅ​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គេ​ចាត់​ទុក​ថា នេះ​គឺ​ជា​​ការ​ប្រកួ​តមួយ​ក្នុង​ចំណោម​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​បំផុត​ក្នុង​ចំណោម​ការ​ប្រកួត​ដែលនៅ​សល់​។ ខ្សែ​បម្រើ Koke ប្រធាន​ក្រុម​នៃក្រុម Atletico បាន​ឲ្យដឹងថា៖ «គ្រប់គ្នា​ដឹង​ថា ការ​ឈ្នះ​ពាន​គឺ​​អាស្រ័យ​ទៅ​​លើ​ភាព​ខ្លាំង​នៅ​រដូវ​កាល​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia